ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ដោយបានបញ្ជាក់ថា៖ ប្រកាន់ខ្ជាប់ការរួមជោគវាសនាដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដែលគាំទ្រគ្នានិងជួយគ្នាទៅវិញទៅមក
2022-11-18 15:18:12cri
Share with:

      ព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា  កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩បានបើកធ្វើនៅក្រុងបាងកក ប្រទេសថៃ។ លោក Xi Jinping  ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាក្រោមចំណងជើងថា«  សាមគ្គី សហប្រតិបត្តិការ ទទួលខុសត្រូវយ៉ាងអង់អាចក្លាហាន ដើម្បីបង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិក»

     លោក Xi Jinping  បានលើកឡើងថា  បច្ចុប្បន្ន ជំងឺកូវីដ១៩នៅតែឆ្លងរាលដាល  ការស្តារសេដ្ឋកិច្ចពិភពលោកប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាង  ឯកតោភាគីនិយម ការគាំពារនិយមមានសភាពងើបឡើងខ្លាំង   ដែលបានប៉ះពាល់ខ្លាំងដល់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ អាស៊ីប៉ាស៊ីហ្វិកជាផ្ទះរបស់យើងគ្រប់គ្នា   ក៏ជាប្រភពកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ រាប់សិបឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានរីកចម្រើនយ៉ាងខ្លាំង ដែលបង្កើតបានជា “អច្ឆរិយអាស៊ីប៉ាស៊ីហ្វិក” ដែលសកលលោកកត់សម្គាល់។ បច្ចុប្បន្ន សកលលោកបានឈរលើមាត់ផ្លូវបំបែកនៃប្រវត្តិសាស្ត្រម្តងទៀត  ឋានៈនៃអាស៊ីប៉ាស៊ីហ្វិកកាន់តែសំខាន់ឡើង  តួនាទីនៃអាស៊ីប៉ាស៊ីហ្វិកក៏កាន់តែលេចធ្លោដែរ។ ក្នុងបរិបទថ្មី  យើងគួរពួតដៃគ្នាបង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិក ដើម្បីបង្កើតភាពរុងរឿងថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក។

       លោក Xi Jinping  បានបន្តថា    យើងគួរប្រកាន់ខ្ជាប់ការរួមជោគវាសនាដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដែលគាំទ្រគ្នានិងជួយគ្នាទៅវិញទៅមក។ គាំពារឋានៈសំខាន់នៃអង្គការAPECក្នុងកិច្ចសហប្រតិបត្តិការតំបន់ បន្តជំរុញឱ្យទំនាក់ទំនងភាពជាដៃគូអាស៊ីប៉ាស៊ីហ្វិកកាន់តែមានទំនុកចិត្តចំពោះគ្នា  រិយាប័ន្ន សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស