ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅកិច្ចប្រជុំកំពូលលើកទី១៧នៃអ្នកដឹកនាំក្រុមប្រទេសG20 ហេតុអ្វីលោកXi Jinpingបានលើកឡើងសុភាសិតឥណ្ឌូណេស៊ីនេះ?
2022-11-17 15:59:53cri
Share with:

ដូចជាសុភាសិតឥណ្ឌូណេស៊ីពោលថា “អំពៅដុះក្នុងរន្ធដូចគ្នា ស្លឹកគ្រៃដុះជាចង្កោម”។ការបំបែកនិងបដិបក្ខមិនសមស្របទៅនឹងផលប្រយោជន៍របស់ភាគីណាមួយទេ សាមគ្គីគ្នារួមរស់ជាមួយគ្នាគឺជាជម្រើសដ៏ត្រឹមត្រូវ។ដើម្បីទប់ទល់នឹងបញ្ហាសកលពេលបច្ចុប្បន្ន លោកXiJinpingបានអំពាវនាវដូចនេះចំពោះអ្នកដឹកនាំនៃប្រទេសសំខាន់លើពិភពលោកនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។


បច្ចុប្បន្ន ជំងឺកូវីដ១៩នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកខ្វះខាតកម្លាំង ស្ថានការណ៍នយោបាយភូមិសាស្ត្រមានភាពតានតឹង វិបត្តិជាច្រើន ដូចជាវិបត្តិស្បៀងនិងថាមពលផ្ទួនៗគ្នា។ក្រោមបរិបទនេះ ប្រធានបទសុន្ទរកថារបស់លោកXiJinpingក្នុងកិច្ចប្រជុំដំណាក់កាលទី១នៃកិច្ចប្រជុំកំពូលនេះគឺ “រួមគ្នាប្រឈមមុខនឹងបញ្ហាយុគសម័យ រួមគ្នាកសាងអនាគតដ៏ល្អបវរ” ក្នុងនោះ បានបង្ហាញពីអត្ថន័យដែលអំពាវនាវដល់ភាគីនានាឱ្យសាមគ្គីគ្នានិងរួមគ្នាទទួលខុសត្រូវ។សុភាសិតឥណ្ឌូណេស៊ីក្នុងសុន្ទរកថានេះ ក៏ក្លាយទៅជាឧទាហរណ៍មួយដែលលោកXiJinpingលើកឡើងគំនិតផ្តួចផ្តើមរបស់ភាគីចិន។មើលឃើញពីខាងក្រៅ ប្រឈមមុខនឹងសមាជិកនៃក្រុមប្រទេសG20ដែលទំហំសេដ្ឋកិច្ចសរុបមានប្រហែល៨៥%នៃពិភពលោក “អំពៅដុះក្នុងរន្ធដូចគ្នា ស្លឹកគ្រៃដុះជាចង្កោម”គឺជាការអំពាវនាវឱ្យមានសាមគ្គីភាព។

លោកមិនគ្រាន់តែរៀបរាប់អត្ថន័យនៃសាមគ្គីប៉ុណ្ណោះទេ ក៏បញ្ជាក់ច្បាស់ពីផលវិបាកនៃការបំបែកបំបាក់។លោកបាននិយាយត្រង់ៗថា “សាមគ្គីគឺជាកម្លាំង ការបំបែកបំបាក់គ្មានផ្លូវចេញឡើយ”។ខណៈពេលដែលប្រឈមមុខនឹងបញ្ហាសំខាន់ៗ ភាគីចិនបានបញ្ជាក់យ៉ាងច្បាស់ថា បង្កើតរបាំងខ្ពស់ឬបិទជិតនិងផ្តាច់មុខ សុទ្ធតែជាគំនិតបែបសង្រ្គាមត្រជាក់ហួសសម័យ មានតែធ្វើឱ្យពិភពលោកបែកបាក់ ហើយរារាំងការអភិវឌ្ឍពិភពលោកនិងការរីកចម្រើនរបស់មនុស្សជាតិ។

    តាមពិត សុភាសិត “អំពៅដុះក្នុងរន្ធដូចគ្នា ស្លឹកគ្រៃដុះជាចង្កោម”មិនមែនជាលើកដំបូងដែលលោកXiJinpingបានដកស្រង់មកប្រើលើឆាកអន្តរជាតិទេ។នៅក្នុងពិធីបើកនៃកិច្ចប្រជុំប្រចាំឆ្នាំ២០២២នៃវេទិកាអាស៊ីប៉ូអៅនៅខែមេសា ឆ្នាំ២០២២ លោកXiJinpingក៏បានគូសបញ្ជាក់ដោយដកស្រង់សុភាសិតនេះថា ត្រូវតែជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការក្នុងអាស៊ី ហើយបញ្ជាក់ថា  “ឈ្នះ-ឈ្នះ និងកិច្ចសហប្រតិបត្តិការជាផ្លូវចាំបាច់សម្រាប់ការអភិវឌ្ឍអាស៊ី”៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស