ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនអំពាវនាវឱ្យជំរុញបន្ធូរបន្ថយស្រាយស្ថានការណ៍អ៊ុយក្រែន ដើម្បីរៀបចំការចរចាឡើងវិញនៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ
2022-11-17 14:57:35cri
Share with:

    ថ្ងៃទី១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកធ្វើកិច្ចប្រជុំជាបណ្តោះអាសន្នម្តងទៀតស្តីពីសភាពការណ៍អ៊ុយក្រែន។លោកZhangJunតំណាងប្រទេសចិនប្រចាំជាអាចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា មិនថាស្ថិតមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏សហគមន៍អន្តរជាតិត្រូវស្វែងរកចន្លោះកិច្ចសហប្រតិបត្តិការ ជំរុញឱ្យបន្ធូរបន្ថយស្ថានការណ៍ ហើយរៀបចំការចរចាការទូតឡើងវិញក្នុងពេលឆាប់ៗ។ភាគីចិនអំពាវនាវឱ្យប្រទេសនានាបង្កើតគំនិតសហគមន៍រួមវាសនារបស់មនុស្សជាតិ ផ្តួចផ្តើមសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ ដើម្បីជំនួសការបែកបាក់ដោយសាមគ្គីភាព ជំនួសបដិបក្ខគ្នាដោយកិច្ចសហប្រតិបត្តិការ ជំនួសការបិទជិតនិងផ្តាច់មុខដោយបរិយាប័ន្ន៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស