ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖“សំឡេងប្រទេសចិន” នឹងប្រមូលផ្តុំគំនិតឯកភាពរួម និងជំរុញការអភិវឌ្ឍសកល
2022-11-17 15:23:19cri
Share with:

      


      រសៀលថ្ងៃទី១ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់   កិច្ចប្រជុំកំពូលប្រទេសG20លើកទី១៧បានបិទបញ្ចប់នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។  ក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ  លោកXiJinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ  ដោយប្រើប្រាស់ "ការអភិវឌ្ឍ"ជាពាក្យគន្លឹះ       ហើយលើកឡើងថា  សមាជិកនៃប្រទេសG20គួរតែជំរុញការអភិវឌ្ឍជាសកល ដែលកាន់តែប្រកបដោយភាពបរិយាប័ន្ន  និងភាពធន់នឹងផ្តល់ផលប្រយោជន៍ជាទូទៅ  ដែលទទួលបានសំឡេងគាំទ្រយ៉ាងទូលំទូលាយ។

     ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ  ដែលពិភពលោកបាននឹងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមិនធ្លាប់មានក្នុង១រយឆ្នាំកន្លងមក  លក្ខណៈផុយស្រួយនៃសេដ្ឋកិច្ចពិភពលោក កាន់តែមានភាពលេចធ្លោ   ហើយការអភិវឌ្ឍរបស់មនុស្សជាតិកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏សំខាន់។ប្រធានបទនៃកិច្ចប្រជុំកំពូលប្រទេសG20 កោះបាលីគឺ  "រួមគ្នាងើបឡើងវិញនិងងើបឡើងវិញយ៉ាងខ្លាំងក្លា" ដែលឆ្លុះបញ្ចាំងពីការរំពឹងទុករួមគ្នារបស់មនុស្សទាំងឡាយ។

        មនុស្សជាតិយើងរស់នៅលើភពផែនដីតែមួយ   សាមគ្គីភាពគឺជាកម្លាំង  ហើយការបែកបាក់គ្នាគ្មានផ្លូវចេញនោះទេ។  លោកXiJinpingប្រធានរដ្ឋចិនបានផ្តួចផ្តើមឱ្យជំរុញ"ការអភិវឌ្ឍសកលកាន់តែប្រកបដោយភាពបរិយាប័ន្ន"  គឺមានន័យថាប្រទេសនានាគួរតែគោរពគ្នាទៅវិញទៅមក  ស្វែងរកចំណុចឯកភាពគ្នាខណៈពេលរក្សាទុកគំនិតមិនស្របគ្នា  រួមរស់នៅជាមួយគ្នាដោយសន្តិភាព  និងជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ  តែមិនត្រូវបិទទ្វារនិងមិនទទួលអ្នកដទៃទៀតឡើយ។

       "រួមគ្នាការអភិវឌ្ឍន៍របស់ប្រទេសនានា ទើបជាការអភិវឌ្ឍពិតប្រាកដ"  "ប្រទេសនីមួយៗសុទ្ធតែចង់មានជីវភាពការរស់នៅដ៏ល្អប្រសើរ  ហើយការធ្វើទំនើបកម្មមិនមែនជាសិទ្ធិអំណាចពិសេសរបស់ប្រទេសណាមួយឡើយ"... ការដែលលោកXilJinpingប្រធានរដ្ឋចិនបានផ្តួចផ្តើមឱ្យជំរុញ"ការអភិវឌ្ឍជាសកលដែលផលប្រយោជន៍ជាទូទៅកាន់តែច្រើន" គឺមានន័យថាប្រទេសទទួលបានការអភិវឌ្ឍមុនគេ    គួរតែជួយប្រទេសដទៃដោយស្មោះត្រង់   ដើម្បីសម្រេចបាននូវការអភិវឌ្ឍជាមួយគ្នា។

      នាពេលបច្ចុប្បន្ន   សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យថមថយចុះ ហើយការដែលអង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍ ដូចជាអាមេរិកជាដើម ជំរុញ"ការដំឡើងអត្រាការប្រាក់"  បាននាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារងើបឡើងថ្មី  និងប្រទេសកំពុងអភិវឌ្ឍន៍។  លោកXiJinpingប្រធានរដ្ឋចិនបានផ្តួចផ្តើមឱ្យ "ជំរុញការអភិវឌ្ឍសកលដែលមានភាពធន់កាន់តែខ្លាំង"  ដោយបានលើកឡើងថាកសាង "ទំនាក់ទំនងភាពជាដៃគូស្តារសេដ្ឋកិច្ចសកលឡើងវិញ" ហើយបានគូសបញ្ជាក់ថា"ជាពិសេស  អង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍ត្រូវតែកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការកែសម្រួលគោលនយោបាយរូបិយវត្ថុ"  គឺមានសារសំខាន់ជាក់ស្តែងយ៉ាងខ្លាំង។ ក្នុងពេលជាមួយគ្នានេះ  ភាគីចិនបានលើកឡើងថា  "គាំទ្រសហភាពអាហ្វ្រិកចូលជាសមាជិកនៃប្រទេសG20"។  សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលក៏បានសន្យាថានឹងបន្តគាំទ្រប្រទេសកំពុងអភិវឌ្ឍ  ដើម្បីជួយពួកគេឆ្លើយតបនឹងការប្រកួតប្រជែងជាសកល  និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

      ការប្រកួតប្រជែងគឺមិនធ្លាប់មានកាលពីមុន  ប៉ុន្តែតែងតែមានមធ្យោបាយឆ្លើយតប។គឺនៅថ្ងៃទី១៥  ខែវិច្ឆិកា  អង្គការសហប្រជាជាតិបានប្រកាសថា  ចំនួនប្រជាជនពិភពលោកបានឡើងដល់៨ពាន់លាននាក់   ដែលមានសារសំខាន់ជានិមិត្តសញ្ញាចំពោះការអភិវឌ្ឍមនុស្សជាតិ។  ក្នុងគ្រាគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក  "សំឡេងប្រទេសចិន" ដែលបញ្ចេញពីកិច្ចប្រជុំកំពូលកោះបាលីនឹងប្រមូលផ្តុំគំនិតឯកភាពរួម  និងជំរុញការអភិវឌ្ឍសកលម្តងទៀត។  ប្រទេសចិនដែលឆ្ពោះទៅរកការធ្វើទំនើបកម្មជាបន្តបន្ទាប់ មុខជានឹងផ្តល់ឱកាសកាន់តែច្រើនដល់ពិភពលោក  និងជំរុញយ៉ាងខ្លាំងក្លានូវ"ការរួមគ្នាងើបឡើងវិញនិងងើបឡើងវិញយ៉ាងខ្លាំងក្លា"។

អ្នកបកប្រែ:冯辉
ប្លុកពិសេស