ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីPeng Liyuanជួបសន្ទនាជាមួយលោកស្រីIriana Jokowiភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី
2022-11-17 14:53:42cri
Share with:

រសៀលថ្ងៃទី១៦ ខែវិច្ឆិកា លោកស្រីPeng Liyuanភរិយារបស់លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកស្រីIriana Jokowiភរិយាប្រធានាធិបតីឥណ្ឌូណេស៊ីនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។


ក្រោមការអបដំណើរដោយលោកស្រីIriana Jokowi លោកស្រីPeng Liyuanបានទស្សនាការសម្តែងរបស់សិល្បៈនិងវប្បធម៌ប្រពៃណីឥណ្ឌូណេស៊ី និងពិព័រណ៍ផលិតផលសិប្បកម្ម។កុមារីក្នុងតំបន់បានរំារបាំស្វាគមន៍ភ្ញៀវកិត្តិយស្តដោយស្លៀកសម្លៀកបំពាក់ថ្ងៃបុណ្យ។លោកស្រីPeng Liyuanបានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នូលជាមួយពួកគេ។


លោកស្រីPeng Liyuanនិងលោកស្រីIriana Jokowiបានភ្លក់តែ សំណេះសំណាលគ្នា និងរីករាយជាមួយតន្ត្រី។លោកស្រីPeng Liyuanបានកោតសរសើរចំពោះការងារសុខុមាលភាពសាធារណៈរបស់លោកស្រីIriana Jokowi ហើយណែនាំអំពីគោលនយោបាយជាវិជ្ជមាននិងសមិទ្ធផលដែលទទួលបានផ្នែកការបង្ការនិងព្យាបាលជំងឺរបេងនិងជំងឺអេដស៍ ដោយរំពឹងទុកថា ប្រទេសទាំង២អាចបង្កើនការប្រាស្រ័យទាក់ទងផ្នែកសុខុមាលភាពសាធារណៈ ដើម្បីរួមគ្នាជំរុញជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អបវរ ព្រមទាំងស្វាគមន៍ដល់យុវជនឥណ្ឌូណេស៊ីកាន់តែច្រើនក្លាយទៅជាអ្នកតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងឥណ្ឌូណេស៊ី៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស