ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងជាន់ខ្ពស់នៃប្រទេសចិនចូលរួមសកម្មភាពផ្តោតលើប្រធានបទខាងជីវចម្រុះនៃCOP27
2022-11-17 14:43:12cri
Share with:

មហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិលើកទី២៧COP27កំពុងបើកធ្វើនៅក្រុងSharm El-Sheikhប្រទេសអេហ្ស៊ីប។ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២២មហាសន្និបាតបានរៀបចំធ្វើសកម្មភាពដោយផ្តោតលើប្រ

ធានបទខាងជីវចម្រុះ។

លោកZhao Yingmin តំណាងប្រទេសប្រធាននៃមហាសន្និបាតភាគីហត្ថលេខនីនៃ

អនុសញ្ញាជីវចម្រុះលើកទី១៥(COP15)និងជាអនុរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានថ្លែងថាប្រទេសចិនខិតខំប្រឹងប្រែងអស់ពីសមត្ថភាពជានិច្ចនៅក្នុងការដើរតួនាទីដឹក

នាំនិងសម្របសម្រួល។ដំណាក់កាលទីមួយនៃCOP15បានរៀបចំបើកធ្វើនៅក្រុងឃុនមិញប្រទេសចិននាឆ្នាំមុនលោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាតាម

ប្រព័ន្ធវីដេអូដែលបានចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាទៅក្នុងដំណើរការអភិរក្សជីវ

ចម្រុះសកល។ចិនរំពឹងទុកថាគ្រប់ភាគីអាចប្រកាន់ខ្ជាប់នូវគំនិតសហគមន៍រួមនៃជីវិត

ពិភពលោកដើម្បីជំរុញឲ្យកិច្ចប្រជុំដំណាក់កាលទី២ឈានដល់ក្របខណ្ឌជីវចម្រុះសកល

ក្រោយពីឆ្នាំ២០២០៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស