ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនរបស់ប្រទេសជាច្រើនវាយតម្លៃខ្ពស់ចំពោះការថ្លែងសុន្ទរកថាគន្លឹះរបស់លោក Xi Jinping ប្រធានរដ្ឋចិន
2022-11-16 21:58:42cri
Share with:

នាថ្ងៃទី ១៥ ខែវិច្ឆិការតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូល G20 លើកទី ១៧  បានបើកធ្វើនៅកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា រួមគ្នាជួបបញ្ហាប្រឈមនៃសម័យនិងរួមគ្នាកសាងអនាគតដ៏ល្អប្រសើរ។ ឥស្សរជនរបស់ប្រទេសជាច្រើនបានថ្លែងថា សុន្ទរកថារបស់លោក Xi Jinping ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការរួមចំណែកក្នុងការដោះស្រាយបញ្ហាសកលធំៗ និងនាំមកនូវក្តីសង្ឃឹមសម្រាប់ការកែលម្អអភិបាលកិច្ចសកល ។ ប្រទេសចិនកំពុងអនុវត្តពហុភាគីនិយមតាមរយៈសកម្មភាពជាក់ស្តែង ។

នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីប៉ាស៊ីហ្វិករបស់ប្រទេសទួរគី៖ សុន្ទរកថារបស់លោកប្រធាន Xi Jinping  បានថ្លែងអំពីរាល់បញ្ហាសំខាន់ៗដែលពិភពលោកទាំងមូលបានប្រឈមមុខបន្ទាប់ពីជំងឺ COVID-19 ។ លោកក៏បានស្នើដំណោះស្រាយ ។ អាកប្បកិរិយារបស់លោកប្រធាន Xi Jinping គឺពិតជាអ្វីដែលយើងរំពឹងទុកពីមេដឹកនាំពិភពលោកដែលមានការទទួលខុសត្រូវ ។

សមាជិកសភាអាហ្រ្វិកខាងត្បូង៖ លោកប្រធានចិន Xi Jinping បានថ្លែងថា  ត្រូវប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការធ្វើនយោបាយធូបនីយកម្ម ឧបករណ៍និងអាវុធបញ្ហាថាមពល ។ ខ្ញុំសម្គាល់ថា ចំណុចសំខាន់គឺថា ប្រទេសចិនប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគី ហើយចិនកំពុងចាត់វិធានការជាក់ស្តែង ដើម្បីជំរុញជំហរនៃពហុភាគីនិយមនិងគាំទ្រប្រទេសនានានៅលើពិភពលោកធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។

សេដ្ឋវិទូសំប៊ី ៖ គំនិតផ្តួចផ្តើមដែលបានលើកឡើងដោយលោកប្រធាន Xi Jinping ក្នុងសុន្ទរកថា គឺជាអ្វីដែលប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការយ៉ាងខ្លាំង ។ ដូច្នេះ តាមគំនិតរបស់ខ្ញុំ ភាគីចិនក៏កំពុងផ្តួចផ្តើមប្រទេសនានាចាត់ទុកគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា ហើយគ្មានប្រទេសណាអាចចាត់ទុកខ្លួនឯងថាល្អជាងប្រទេសដទៃឡើយ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស