ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#យកបទសម្ភាសន៍ពិសេសជាមួយលោកMuhammad Shahbaz Sharifនាយករដ្ឋមន្រ្តីប៉ាគីស្ថាន៖ ចំណងមិត្តភាពដែកថែបរវាងចិននិងប៉ាគីស្ថានរឹងមាំមិនអាចបំបែកបាន
2022-11-16 16:15:24cri
Share with:

      ពេលថ្មីៗនេះ លោក Muhammad Shahbaz នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានផ្តល់បទសម្ភាសន៍ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។        ក្នុងបទសម្ភាសន៍ អ្នកសារព័ត៌មានបានប្រាប់លោកShahbaz ថា ប្រជាជនចិនបានហៅប៉ាគីស្ថានថាជាមិត្តដែកថែប” ត្រង់នេះលោក Shahbaz បានថ្លែងថា យើងជាបងប្អូនដែកថែប ពីព្រោះមិត្តភាពរបស់យើងមិនអាចបំបែកបំបាក់បានទេ។ គ្មាននរណាអាចបំផ្លាញមិត្តភាពនេះបានទេ ។ មិនថាយ៉ាងណាក្តី យើងជាមិត្ត ជាមិត្តរហូត ហើយចំណងមិត្តភាពរបស់យើងនឹងស្ថិតស្ថេរជារៀងរហូត។ នេះគឺជាកម្លាំងនៃចំណងមិត្តភាពបែបនេះ ។ សូមលើកឧទាហរណ៍ថា ពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ាគីស្ថានត្រូវការការគាំទ្រខាងចំណេះដឹងជំនាញ បទពិសោធសម្រាប់ការបង្ការជំងឺឆ្លងនិងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដជាដើម។ សូមមើលមើល៍ ប្រទេសចិនបានធ្វើអ្វីនៅពេលនោះ ប្រទេសចិនបានចាត់វិធានការជាច្រើនដើម្បីគាំទ្រប៉ាគីស្ថាន ។ ក្រោមការណែនាំរបស់លោក XiJinping វ៉ាក់សាំងចិនរាប់លានដូសត្រូវបានដឹកជញ្ជូនទៅដល់ប៉ាគីស្ថាន  ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រចិនត្រូវបានចាត់បញ្ជូនទៅកាន់ប៉ាគីស្ថាន ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់អ្នកជំនាញប៉ាគីស្ថាន។ នៅពេលនោះមានមនុស្សរាប់រយនាក់បានស្លាប់បាត់បង់ជីវិតជារៀងរាល់ថ្ងៃ ហើយមន្ទីរពេទ្យខ្វះគ្រែផងដែរ គ្រូពេទ្យមិនដឹងថាតើត្រូវព្យាបាលជំងឺរាតត្បាតនេះយ៉ាងដូចម្តេចទេ។ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រប្រឆាំងនឹងជំងឺឆ្លងរបស់ប្រទេសចិនបានមកទីនេះជួយសង្គ្រោះពួកយើង។ ខ្ញុំបានចាក់វ៉ាក់សាំងចិនចំនួនពីរដូសដោយឃ្លាតរយៈពេល ២១ ថ្ងៃ។ នេះគឺជាអ្វីដែលប្រទេសចិនបានធ្វើសម្រាប់ប្រជាជនប៉ាគីស្ថានរាប់លាននាក់ យើងនឹងមិនភ្លេចរឿងនេះក្នុងមួយជីវិតរបស់យើងទេ យើងដឹងគុណចំពោះប្រទេសចិន។ សូមអរគុណប្រទេសចិន យើងមិនដឹងថាគួរប្រើពាក្យពេចន៍អ្វីមកពិពណ៌នាពីទឹកចិត្តថ្លែងអំណរគុណនោះទេ  ។ សូមអរគុណដល់លោកXiJinpingនិងប្រជាជនចិនទាំងអស់ដែលបានផ្ដល់នូវជំនួយដល់ពួកយើងក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ១៩ 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស