ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#យកបទសម្ភាសន៍ពិសេសជាមួយលោកMuhammad Shahbaz Sharifនាយករដ្ឋមន្រ្តីប៉ាគីស្ថាន៖សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បញ្ចេញសញ្ញាយ៉ាងខ្លាំងក្លានិងច្បាស់លាស់ពោលគឺមានលក្ខណៈបន្តបន្ទាប់និងនិរន្តរភាព
2022-11-16 15:56:35cri
Share with:

ពេលថ្មីៗនេះកន្លងទៅនេះ លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានផ្តល់បទសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សសន៍មជ្ឈិមចិន ។ពេលថ្លែងអំពីគំនិតដ៏សំខាន់នៃផ្លូវទំនើបកម្មបែបផែនចិន ដែលត្រូវបានលើកឡើងនៅក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី ២០  លោក Shahbaz នាយករដ្ឋមន្រ្តីប៉ាគីស្ថានបានមានប្រសាសន៍ថា៖ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបញ្ចេញសញ្ញាយ៉ាងខ្លាំងក្លានិងច្បាស់លាស់ ពោលគឺមានលក្ខណៈបន្តបន្ទាប់ និងនិរន្តរភាព ។ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ផ្តោតលើកិច្ចសហប្រតិបត្តិការ ការរីកចម្រើននិងភាពរុងរឿងរបស់ប្រជាជនទូទាំងពិភពលោក។ វាមិនត្រឹមតែពាក់ព័ន្ធនឹងប្រទេសចិន និងប្រទេសជិតខាងរបស់ចិនប៉ុណ្ណោះទេ ថែមទាំងពាក់ព័ន្ធដល់អឺរ៉ាស៊ី អាហ្វ្រិក អាស៊ីខាងត្បូង អាមេរិកឡាទីន និងអាស៊ីបូព៌ាផងដែរ នេះគឺជាផ្នែកដ៏ភ្លឺស្វាងនៃចក្ខុវិស័យដែលផ្តួចផ្តើមដោយលោកប្រធានរដ្ឋចិន Xi Jinping ក្រៅពីនេះ លោកក៏បានផ្តួចផ្តើមនូវគំនិតអភិវឌ្ឍន៍សកលផងដែរ ។ ខ្ញុំក៏សប្បាយរីករាយផងដែរ សូមជម្រាបថា ប្រទេសប៉ាគីស្ថានជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើឯកសារទាំងនេះ ព្រមនិងអនុវត្តភ្លាមៗនៅក្នុងប្រទេសប៉ាគីស្ថាន។ នេះទើបជាអត្ថន័យនៃសកលភាវូបនីយកម្ម។ លោកប្រធានរដ្ឋចិន Xi Jinping មានចក្ខុវិស័យជាសកល ដោយផ្តួចផ្តើមឱ្យប្រទេសនានាយោគយល់គ្នាប្រកបដោយបរិយាប័ន្ន មិនមែនចាត់ទុកប្រទេសជិតខាងជាសត្រូវឡើយ ។  ខ្ញុំគិតថា នេះជាអ្វីដែលធ្វើឱ្យគាត់ខុសពីអ្នកដឹកនាំផ្សេងទៀតក្នុងពិភពលោក

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស