ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងកាណាដាសហការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអំពីប្រតិបត្តិការជីវចម្រុះ
2022-11-16 12:00:07cri
Share with:

     ថ្ងៃទី ១៥ ខែវិច្ឆិកា ក្នុងអំឡុងពេលមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ»លើកទី២៧(COP27)  ប្រទេសចិនដែលជាប្រធានផ្លាស់វេននៃមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ»លើកទី១៥ (COP15) និងកាណាដាដែលជាប្រទេសម្ចាស់ផ្ទះមហាសន្និបាត COP15 ដំណាក់កាលទី២បានសហការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអំពីប្រតិបត្តិការជីវចម្រុះនៅប្រទេសអេហ្ស៊ីបក្រោមប្រធានបទ “ខណៈពេលចុងក្រោយសម្រាប់ការឆ្ពោះទៅរកការបើកធ្វើ COP15 ”។

       ក្នុងកិច្ចប្រជុំនេះ  ភាគីចិនបានអំពាវនាវឱ្យគ្រប់ភាគីអនុវត្តយ៉ាងសកម្មនូវទស្សនៈអភិបាលកិច្ចសកលដែលពិភាក្សាគ្នា កសាងជាមួយគ្នា ចែករំលែកគ្នា  បង្កើនឆន្ទៈនយោបាយដើម្បីឈានដល់ “ក្របខណ្ឌ” ព្រមទាំងក្តាប់ជាប់នូវខណៈពេលចុងក្រោយមុនការរៀបចំមហាសន្និបាត  ជំរុញការសម្រេច “ក្របខណ្ឌ”ដែលមានទាំងមហិច្ឆតាផងនិងមានតុល្យភាពផង។

       រដ្ឋមន្ត្រីនិងតំណាងរបស់បណ្តាប្រទេសបានកោតសរសើរថា ក្នុងនាមជាប្រធានផ្លាស់វេននៃមហាសន្និបាត COP15 ប្រទេសចិនបានដើរតួនាទីណែនាំក្នុងការជំរុញការត្រៀមរៀបចំកិច្ចប្រជុំនិងការចរចារអំពី “ក្របខណ្ឌ”  ក៏សូមកោតសរសើរចំពោះការខិតខំរបស់កាណាដាដែលជាប្រទេសម្ចាស់ផ្ទះរៀបចំការប្រជុំ។ តំណាងទាំងឡាយបានលើកឡើងថា គ្រប់ភាគីរំពឹងទុកចំពោះកិច្ចប្រជុំដំណាក់កាលទី២នៃCOP15 អាចឈានដល់ “ក្របខណ្ឌ”ដែលមានទាំងមហិច្ឆតាផង និងមានតុល្យភាពផង៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស