ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខស្បៀងសកល
2022-11-16 10:49:03cri
Share with:

     ថ្ងៃទី ១៥ ខែវិច្ឆិកា ក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទកាសែតជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា ក្នុងបរិបទដែលស្ថានការណ៍សន្តិសុខស្បៀងសកលមានភាពកាន់តែតានតឹង តើភាគីចិនបានចាត់ប្រើវិធានការណាខ្លះសម្រាប់គាំពារសន្តិសុខស្បៀងសកល?

      ទាក់ទិននឹងបញ្ហានេះ លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខស្បៀងសកល។ លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលចាត់ទុកសន្តិសុខស្បៀងជាវិស័យមួយក្នុងចំណោមវិស័យសហប្រតិបត្តិការសំខាន់ៗទាំង ៨ ។ ភាគីចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខស្បៀងក្រោមក្របខណ្ឌ ក្រុមប្រទេសG20 និងបានលើកឡើងសំណើ ៨ ចំណុចស្តីពីការគាំពារសន្តិសុខស្បៀងសកល។ នៅក្នុងកិច្ចប្រជុំអ្នកដឹកនាំចិន-អាស៊ានលើកទី ២៥ដែលទើបតែបញ្ចប់ ភាគីនានាបានអនុម័តជាឯកច្ឆន្ទលើ«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខស្បៀងចិន-អាស៊ាន» ដែលបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់អំពីការបង្កើនកិច្ចសហការលើការលំនឹងការផ្គត់ផ្គង់ស្បៀងអាហារ។

      លោកស្រីMao Ningបានគូសបញ្ជាក់ថា ភាគីចិនមានឆន្ទៈរួមសហការជាមួយប្រទេសនានាដើម្បីរួមចំណែកកាន់តែច្រើនដល់ការកសាងពិភពលោកដែលគ្មានភាពអត់ឃ្លាននិងភាពក្រីក្រ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស