ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិននិងវិទ្យុជាតិឥណ្ឌូណេស៊ីចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ
2022-11-16 21:29:37cri
Share with:

ស្របពេលដែលលោក Xi Jinping  ប្រធានរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកោះបាលីប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសG20 លើកទី១៧    លោក Shen Haixiong  អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិននិងលោក I Hendrasmo   អគ្គនាយកនៃវិទ្យុជាតិឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើ « អនុស្សរណៈកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិននិងវិទ្យុជាតិឥណ្ឌូណេស៊ី»។ ឯកសារសហប្រតិបត្តិការនេះជាលទ្ធផលថ្មីមួយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិនដែលទទួលបានក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋប្រទេសទាំងពីរ ពួតដៃជាមួយដៃគូប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសទាំងពីរ។

     ប៉ុន្មានឆ្នាំកន្លងមក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិនបានបន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ឥណ្ឌូណេស៊ី។  ដើម្បីជំរុញការផ្លាស់ប្តូរអរិយធម៌រវាងប្រទេសចិននិងឥណ្ឌូណេស៊ី អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិននិងវិទ្យុជាតិឥណ្ឌូណេស៊ីនឹងបង្កើតយន្តការសហការជាទូទៅ ដើម្បីធ្វើការផ្លាស់ប្តូរទូលំទូលាយនៅច្រើនវិស័យដូចជាការផ្លាស់ប្តូរខ្លឹមសារ ការរួមគ្នាផលិតកម្មវិធី ការផ្លាស់ប្តូររវាងបុគ្គលនិងបច្ចេកទេសជាដើម  ដើម្បីរួមចំណែកនៃប្រព័ន្ធសារព័ត៌មានក្នុងការកសាងសហគមន៍រួមវាសនាចិនឥណ្ឌូណេស៊ី។គួរបញ្ជាក់ថា វិទ្យុជាតិឥណ្ឌូណេស៊ីបង្កើតពីឆ្នាំ១៩៤៥ ដែលផ្សាយកម្មវិធីតាមចំនួន៩ភាសា៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស