ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋជួបសន្ទនាជាមួយលោកYoon Seok-Youlប្រធានាធិបតីកូរ៉េ ខាងត្បូង
2022-11-16 10:55:41cri
Share with:

នារសៀលថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២តាមម៉ោងក្នុងតំបន់លោកXi Jinpingប្រធានរដ្ឋ

ចិនបានជួបសន្ទនាជាមួយលោកYoon Seok-Youlប្រធានាធិបតីកូរ៉េខាងត្បូងនៅកោះបាលី

ប្រទេសណ្ឌូណេស៊ី។

លោកXi Jinpingបានលើកឡើងថាឆ្នាំនេះគឺខួប៣០ឆ្នាំដែលប្រទេសចិននិងកូរ៉េខាង

ត្បូងបានបង្កើតចំណងការទូតជាផ្លូវការ។ប្រវត្តិសាស្រ្តរយៈពេល៣០ឆ្នាំបានបញ្ជាក់ថាការដែលទំនាក់ទំនងចិននិងកូរ៉េខាងត្បូងអភិវឌ្ឍប្រកបដោយស្ថិរភាពនិងរឹងមាំគឺសមស្រប

នឹងផលប្រយោជន៍ទូទៅរបស់ប្រជាជននៃប្រទេសទាំងពីរចិននិងកូរ៉េខាងត្បូង។ភាគីចិនរីក

រាយរួមជាមួយកូរ៉េខាងត្បូងដើម្បីថែរក្សាពង្រឹងនិងអភិវឌ្ឍឲ្យបានល្អនូវទំនាក់ទំនងចិន

និងកូរ៉េខាងត្បូងក៏ដូចជាផ្តល់ស្ថិរភាពកាន់តែច្រើនដល់តំបននិងពិភពលោក។

ជាការឆ្លើយតបលោកYoon Seok-Youlបានថ្លែងថាភាគីកូរ៉េខាងត្បូងរីករាយចិត្ត

ចាក់ទុកខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូងនិងចិនជាឪកាសមួយដើម្បីរួមជាមួយប្រទេសចិនអភិវឌ្ឍទំនាក់ទំនងដែលគោរពគ្នាទៅវិញទៅមកផ្តល់ផល

ប្រយោជន៍ដល់គ្នានិងមានភាពចាស់ទុំការនេះគឺសមស្របនឹងផលប្រយោជន៍រួមនៃ

ប្រទេសទាំងពីរ។ភាគីកូរ៉េខាងត្បូងសង្ឃឹមថាអាចរក្សាការប្រាស្រ័យទាក់ទងគ្រប់ជាន់

ថ្នាក់ជាមួយភាគីចិនបង្កើនការផ្លាស់ប្តូរអរិយធម៌បង្កើនចំណងមិត្តភាពរវាងប្រជាជន

នៃប្រទេសទាំងពីរគាំពារប្រព័ន្ធពាណិជ្ជកម្មសេរីធ្វើកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នា

ឆ្លើយតបការប្រឈមសកល៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស