ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសហប្រជាជាតិបានប្រកាសថា ចំនួនប្រជាជនលើពិភពលោកបានកើនឡើងដល់៨០០០លាននាក់
2022-11-16 11:13:27cri
Share with:

អង្គការសហប្រជាជាតិប្រកាសថា នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២ចំនួនមនុស្សលើពិភពលោកបានកើនឡើងដល់៨០០០លាននាក់។

កម្មវិធី "ទិវាចំនួនប្រជាជន៨០០០លាននាក់"នៃវេបសាយអង្គការសហប្រជាជាតិបានឧទ្ទេសនាមថា នេះគឺជានិមិត្តសញ្ញាមួយក្នុងប្រវត្តិសាស្រ្តនៃការអភិវឌ្ឍរបស់មនុស្សជាតិ កំណើនប្រជាជនលើពិភពលោកគឺដោយសារសុខាភិបាលសាធារណៈ អាហារូបត្ថម្ភ  សុខាភិបាលឯកជននិងវេជ្ជសាស្រ្តសុទ្ធតែទទួលបានការកែលម្អដែលធ្វើឱ្យអាយុជីវិតរបស់មនុស្សកើនឡើងជាបណ្តើរៗ លើសពីនេះទៅទៀត អត្រាសម្រាលកូនខ្ពស់នៅប្រទេសមួយចំនួនក៏បានជំរុញកំណើនប្រជាជនដោយល្បឿនលឿនផងដែរ។

លោក Guterres អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិបានថ្លែងថា ខណៈនេះគឺជាគ្រាដែលមនុស្សជាតិត្រូវពិចារណាពីទទួលទំនួលខុសត្រូវរួមចំពោះផែនដី។

វេបសាយអង្គការសហប្រជាជាតិបានចុះផ្សាយថា កំណើននៃចំនួនប្រជាជនពិភពលោកចាប់ពី៧០០០លាននាក់ឡើងដល់៨០០០លាននាក់បានចំណាយរយៈពេល១២ឆ្នាំ  រីឯដល់ឆ្នាំ២០៣៧ចំនួនប្រជាជនអាចនឹងកើនឡើងដល់៩០០០លាននាក់ដែលចំណាយពេលប្រហែល១៥ឆ្នាំ នេះបានបញ្ជាក់ថាល្បឿនកំណើនជាទូទៅនៃចំនួនប្រជាជនពិភពលោកបាននឹងកំពុងថយចុះ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស