ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាជាំមួយលោកLavrovរដ្ឋមន្ត្រីការបរទេសរុស្ស៊ី
2022-11-16 11:36:03cri
Share with:

      ថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលអមដំណើរលោកXi Jinpingប្រធានរដ្ឋចិនចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20នៅកោះបាលី លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោកLavrovរដ្ឋមន្ត្រីការបរទេសរុស្ស៊ី។

      ថ្លែងក្នុងកិច្ចជំនួប លោកLavrovបានលើកឡើងថា ភាគីរុស្ស៊ីមានឆន្ទៈរួមសហការជាមួយភាគីចិនក្នុងការពង្រឹងនិងពង្រីកថែមទៀតនូវនិន្នាការដ៏ល្អប្រសើរនៃការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងប្រទេសទាំងពីរ រក្សាភាពជាប់លាប់នៃទំនាក់ទំនងភាពជាដៃគូសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិន ត្រួសត្រាយកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ បង្កើនកិច្ចសហការអន្តរជាតិ ដើម្បីបញ្ចេញដោយពេញលេញនូវសក្តានុពលនៃទំនាក់ទំនងរុស្ស៊ីនិងចិន ។

      ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា ភាគីចិនមានឆន្ទៈរួមសហការជាមួយភាគីរុស្ស៊ីក្នុងការគ្រោងផែនការអំពីការប្រាស្រ័យទាក់ទងជាន់ខ្ពស់និងការផ្លាស់ប្តូរលើគ្រប់វិស័យ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងខាងបុគ្គល។ លោក Wang Yi បានបញ្ជាក់ថា ភាគីចិនរីករាយរួមសហការជាមួយរុស្ស៊ីនិងប្រទេសដែលមានឆន្ទៈដូចគ្នា ដើម្បីជំរុញយ៉ាងមុតមាំនូវដំណើរពហុប៉ូលភាវូបនីយកម្មសកល គាំទ្រយ៉ាងមុតមាំនូវការធ្វើប្រជាធិបតេយ្យភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ គាំពារយ៉ាងមុតមាំនូវប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល។ 

      ភាគីទាំងពីរបានរំលឹកឡើងវិញថានឹងបន្តបង្កើនការផ្លាស់ប្តូរនិងកិច្ចសហការក្នុងក្របខណ្ឌពហុភាគី ដូចជាអង្គការសហប្រតិបត្តិការសៀងហៃនិងប្រទេសBRICKSជាដើម៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស