ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បេសកម្មគ្រប់គ្រងយានអវកាសTianzhou-៤ឲ្យឆ្លងកាត់ស្រទាប់បរិយាកាសម្តងទៀតហើយត្រឡប់មកផែនដីវិញបានបញ្ចប់ដោយជោគជ័យ
2022-11-15 16:23:28cri
Share with:

តាមអ្នកសារព័ត៌មានទទួលបានដំណឹងពីការិយាល័យវិស្វកម្មយានអវកាសដឹកមនុស្ស

ចិនបានឲ្យដឹងថាយានអវកាសដឹកទំនិញTianzhou-៤បានឆ្លងកាត់ស្រទាប់បរិយាកាស

ម្តងទៀតហើយត្រឡប់មកផែនដីវិញដោយជោគជ័យនាម៉ោង៧និង២១នាទីនៃថ្ងៃទី១៥ខែ

វិច្ឆិកាឆ្នាំ២០២។បំំណែកភាគច្រើននៃយានអវកាសបានត្រូវឆេះអស់រលីងក្នុងដំណើរហោះ

ចូលស្រទាប់បរិយាកាសម្តងទៀតសំណល់មួយចំនួនតូចនៃយានអវកាសបានធ្លាក់ចូល

ក្នុងលំហសមុទ្រសន្តិសុខតាមការគ្រោងទុកនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក។

យានអវកាសដឹកទំនិញTianzhou-៤បានត្រូវបង្ហោះចូលគន្លងតារាវិថីនាថ្ងៃទី១០ខែ

ឧសភាឆ្នាំ២០២២ដែលបានដឹកសម្ភារៈចំនួន៦តោនទៅស្ថានីយអវកាសចិន។បន្ទាប់ពី

ត្រូវបំបែកចេញពីតួតភ្ជាប់ជាមួយនិងស្ថានីយអវកាសរួចហើយយានអវកាសTianzhou-

៤ក៏បានធ្វើតេស្តផ្នែកបចេ្ចកទេសអវកាសពាក់ព័ន្ធដែលបានទទួលបទពិសោធដ៏សំខាន់

ក្នុងការកសាងការដំណើរការនិងគ្រប់គ្រងស្ថានីយអវកាសក្នុងគន្លងតារាវិថី៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស