ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជ្រុងប្រទេសចិននៃមហាសន្និបាតរដ្ឋហត្ថលេខីនៃអនុសញ្ញាក្របខណ្ឌបម្រែបម្រួលអាកាសធាតុអង្គការសហប្រជាជាតិលើកទី២៧បានរៀបចំវេទិកាជាន់ខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការត្បូង-ត្បូងដើម្បីឆ្លើយតបការប្រែប្រួលអាកាសធាតុ
2022-11-15 12:29:19cri
Share with:

  ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២២ជ្រុងប្រទេសចិននៃមហាសន្និបាតរដ្ឋហត្ថលេខីនៃអនុសញ្ញា

ក្របខណ្ឌបម្រែបម្រួលអាកាសធាតុអង្គការសហប្រជាជាតិលើកទី២៧បានរៀបចំវេទិកាជាន់ខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការត្បូង-ត្បូងដើម្បីឆ្លើយតបការប្រែប្រួលអាកាសធាតុ។លោកXie ZhenhuaតំណាងពិសេសនៃលោកXi Jinpingប្រធានរដ្ឋចិននិងជាតំណាងពិសេស

ទទួលបន្ទុកកិច្ចការបម្រែបម្រួលអាកាសធាតុចិនលោកZhao Yingminប្រធានគណៈ

ប្រតិភូចរចាអំពីការប្រែប្រួលអាកាសធាតុចិននិងជាអនុរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានអញ្ជើញចូលរួមវេទិកាព្រមទាំងថ្លែងសន្ទរកថា។

លោកXie Zhenhuaបានថ្លែងថាប្រទេសកំពុងអភិវឌ្ឍន៍ជាអ្នករងគ្រោះដ៏ធ្ងន់ធ្ងរបំផុតពី

បម្រែបម្រួលអាកាសធាតុដោយសារសមត្ថភាពទន់ខ្សោយក្នុងការឆ្លើយតបការប្រែ

ប្រួលអាកាសធាតុហើយទទួលបានការគាំទ្រមិនគ្រប់គ្រាន់។ហេតុដូច្នេះប្រទេសកំពុងអភិវឌ្ឍន៍មានតម្រវូការពិសេសក្នុងការទទួលបានការគាំទ្រខាងបច្ចេទេសនិងប្រាក់ទុន។

លោកZhao Yingminបានលើកឡើងថាក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍និងជា

ប្រទេសធំដែលមានទំនួលខុសត្រូវប្រទេសចិនជាអ្នកផ្តួចផ្តើមយ៉ាងសកម្មនិងជាអ្នក

អនុវត្តយ៉ាងជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការត្បូង-ត្បូងដើម្បីឆ្លើយតបការប្រែប្រួលអាកាសធាតុជាប់រហូតមក។សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូងដើម្បីឆ្លើយតបការប្រែប្រួលអាកាសធាតុដែលធ្វើឡើងដោយប្រទេសចិនគឺដោយអាចមើលឃើញបានផល

ពិតប្រាកដនិងមានប្រសិទ្ធភាពជាក់ស្តែងដែលទទួលបានស្វាគមន៍និងវាយតម្លៃខ្ពស់ពី

បណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស