ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិន ៖ ជំរុញការអភិវឌ្ឍសកលដែលកាន់តែប្រកបដោយបរិយាប័ន្ន
2022-11-15 16:39:30cri
Share with:

កិច្ចប្រជុំកំពូល G20 លើកទី ១៧ បានរៀបចំធ្វើកិច្ចប្រជុំដំណាក់កាលទី ១ នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។

លោក Xi Jinping បានថ្លែងថា ការអភិវឌ្ឍរបស់មនុស្សជិតនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាធំៗ ។ ប្រទេសនានាគួរតែបង្កើតគំនិតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ហើយផ្តួចផ្តើមពីសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ។ សមាជិកនៃ G20 គួរតែបង្ហាញពីការទទួលខុសត្រូវរបស់ប្រទេសធំ ស្វែងរកការអភិវឌ្ឍសម្រាប់ប្រទេសនានា ស្វែងរកសុខុមាលភាពសម្រាប់មនុស្សជាតិនិងស្វែងរកការរីកចម្រើនសម្រាប់ពិភពលោក ។

      លោក Xi Jinping បានលើកឡើងទៀតថា យើងគួរជំរុញការអភិវឌ្ឍសកលដែលកាន់តែប្រកបដោយបរិយាប័ន្ន ។ ការគូសបន្ទាត់ខណ្ឌចែកដោយមនោគមវិជ្ជា ការធ្វើនយោបាយជាក្រុមនិងការប្រឈមមុខដាក់គ្នាជាក្រុម វាបានតែធ្វើឱ្យពិភពលោកប្រេះស្រាំតែប៉ុណ្ណោះ។ ប្រទេសនានាគួរតែគោរពគ្នាទៅវិញទៅមក ស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកគំនិតខុសគ្នា រួមរស់នៅដោយសន្តិសហវិជ្ជមាន ដើម្បីជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស