ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Emmanuel Macronប្រធានាធិបតីបារាំង
2022-11-15 11:21:04cri
Share with:

ព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ។

លោក Xi Jinping បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដល់ដំណាក់កាលថ្មីនៃការផ្លាស់ប្តូរនិងរង្គោះរង្គើ ។ ក្នុងនាមជាកម្លាំងសំខាន់ទាំងពីរនៅក្នុងនិម្មាបនកម្មពហុប៉ូលភាវូបនីយកម្មរបស់ពិភពលោក ចិននិងបារាំង ចិននិងសហភាពអឺរ៉ុបគួរតែប្រកាន់ខ្ជាប់នូវស្មារតីឯករាជ្យនិងម្ចាស់ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែងនៅលើផ្លូវត្រឹមត្រូវនិងចាក់បញ្ចូលស្ថិរភាពនិងថាមពលវិជ្ជមានសម្រាប់ពិភពលោក ។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីការអភិវឌ្ឍជាច្រើនឆ្នាំ ប្រទេសចិននិងសហភាពអឺរ៉ុបបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ ។ ភាគីទាំងពីរគួរតែពង្រឹងនិងពង្រីកពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី គាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ក៏ដូចជាគាំពារនូវច្បាប់កំណត់និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ។

      ជាការឆ្លើយតប លោក Macron បានថ្លែងថា បារាំងនិងចិនបានខិតខំប្រឹងប្រែងក្នុងការជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក និងជំរុញ ក៏ដូចជាវិបុលភាពនៃសេដ្ឋកិច្ចពិភពលោក ។ រូបមន្តអភិវឌ្ឍន៍ទំនើបកម្មតាមបែបផែនចិនគឺគួរអោយកោតសរសើរ ។ ភាគីបារាំងគាំទ្រការទូតឯករាជ្យនិងប្រឆាំងនឹងការប្រឈមមុខដាក់ជាក្រុម ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស