ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ ប្រទេសដែលឈានមុខត្រូវជួយប្រទេសដទៃទៀតឱ្យទទួលបានការអភិវឌ្ឍដោយស្មោះត្រង់
2022-11-15 16:17:15cri
Share with:

      កិច្ចប្រជុំកំពូលលើកទី១៧នៃមេដឹកនាំក្រុមប្រទេសG20 បានបើកធ្វើការប្រជុំដំណាក់កាលទីមួយនៅកោះបាលីនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា  ក្រោមស្ថានភាពបច្ចុប្បន្ន ត្រូវជំរុញការអភិវឌ្ឍសកលដែលអាចផ្តល់ផលប្រយោជន៍កាន់តែទូទៅ។ គ្រប់ប្រទេសមានការអភិវឌ្ឍរួមទើបជាការអភិវឌ្ឍពិត។ ប្រទេសនីមួយៗសុទ្ធតែចង់ទទួលបានជីវភាពរស់នៅល្អ ទំនើបកម្មមិនមែនសិទ្ធិពិសេសរបស់ប្រទេសមួយណាទេ។  ប្រទេសដែលឈានមុខគេត្រូវជួយប្រទេសដទៃទៀតឱ្យទទួលបានការអភិវឌ្ឍដោយស្មោះត្រង់ គួរផ្តល់ទំនិញសាធារណៈជាសកលឱ្យបានកាន់តែច្រើន។

       លោក Xi Jinping បានបន្តថា លោកបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលកាលពីឆ្នាំ២០២១ គឺក្នុងគោលបំណងជំរុញឱ្យគ្រប់ប្រទេសលើលោកអាចមានការអភិវឌ្ឍនិងវឌ្ឍនភាពរួមគ្នា។ ភាគីចិនបានបង្កើតមូលនិធិអភិវឌ្ឍន៍សកលនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍  ហើយចិននឹងបង្កើនការទម្លាក់ថវិកាលើមូលនិធិសន្តិភាពនិងវឌ្ឍនភាពរវាងចិននិងអង្គការសហប្រជាជាតិ ដែលនឹងកំណត់បញ្ជីឈ្មោះនៃគម្រោងសហប្រតិបត្តិការជាក់ស្តែង បង្កើតឃ្លាំងគម្រោងបែបបើកទូលាយ   បញ្ជាក់ផែនទីបង្ហាញផ្លូវសម្រាប់ជំរុញកិច្ចព្រមព្រៀង  នឹងជំរុញកិច្ចព្រមព្រៀងនេះជាមួយប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១០០  ដើម្បីផ្តល់កម្លាំងចលកថ្មីដល់ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ។ ភាគីចិនបានលើកគម្រោងចំនួន ១៥ ដាក់ជូនឃ្លាំងគម្រោងសហប្រតិបត្តិការជាក់ស្តែងនៃកិច្ចប្រជុំកំពូលកោះបាលី  និងបានចូលរួមគម្រោងចំនួន៥ផ្សេងទៀត   ចិននឹងបន្តអនុវត្តគម្រោងទាំងនេះយ៉ាងយកចិត្តទុកដាក់ជាមួយបណ្តាសមាជិកនានា៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស