ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនស្វាគមន៍ចំពោះការដែលអង្គការសហប្រជាជាតិបង្កើតក្រុមការងារពិសេសនៃអន្តរស្ថាប័នសម្រាប់ដោះស្រាយបញ្ហាប៉ូលីស
2022-11-15 10:39:33cri
Share with:

       ថ្ងៃទី ១៤ខែវិច្ឆិកា  លោក Geng Shuang តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងក្នុងកិច្ចសន្ទនារវាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងប៉ូលីសរក្សាសន្តិភាពអង្គការសហប្រជាជាតិថា   ភាគីចិនស្វាគមន៍ចំពោះការដែលអង្គការសហប្រជាជាតិបង្កើតក្រុមការងារពិសេសនៃអន្តរស្ថាប័នសម្រាប់ដោះស្រាយបញ្ហាប៉ូលីស រំពឹងថាក្រុមការងារពិសេសអាចរកឃើញឧត្តមភាពនៃស្ថាប័ននីមួយៗ  ដើម្បីផ្តោតលើភារកិច្ចស្នូលនៃសកម្មភាពរក្សាសន្តិភាព  ក្នុងន័យឆ្លើយតបតម្រូវការសមហេតុផលរបស់ប្រទេសពាក់ព័ន្ធ។

       លោក Geng Shuang បានថ្លែងថា  ប៉ូលីសរក្សាសន្តិភាពជាផ្នែកសំខាន់នៃក្របខណ្ឌសន្តិសុខនិងសន្តិភាពនៃអង្គការសហប្រជាជាតិ ដែលមានឧត្តមភាពពិសេសក្នុងការគាំពារសន្តិសុខសហគមន៍ ការបង្ក្រាបអំពើហិង្សានិងបទឧក្រិដ្ឋ  និងការកសាងសមត្ថភាពជាដើម។ សកម្មភាពរក្សាសន្តិភាពត្រូវប្រើប្រាស់បានឱ្យល្អនូវឧត្តមភាពរបស់ប៉ូលីសរក្សាសន្តិភាព  សំដៅបម្រើដល់គោលដៅទូទៅគឺរក្សាសន្តិភាពពេញលេញនិងស្ថិរភាព ដោះស្រាយបញ្ហាក្តៅ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស