ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអ៊ីស្រាអែលប្រគល់សិទ្ធិឱ្យលោក Benjamin Netanyahuបង្កើតរដ្ឋាភិបាលថ្មី
2022-11-14 11:23:31cri
Share with:

      ថ្ងៃទី ១៣ ខែវិច្ឆិកា លោក Issac erzog ប្រធានាធិបតីអ៊ីស្រាអែលបានប្រគល់សិទ្ធិឱ្យលោក Benjamin Netanyahu អតីតនាយករដ្ឋមន្ត្រី និងជាមេដឹកនាំបក្ស Likud បង្កើតរដ្ឋភិបាលថ្មី។

      នាថ្ងៃដដែល លោក Issac erzog បានថ្លែងក្នុងពិធីប្រគល់សិទ្ធិដែលរៀបចំធ្វើនៅទីស្តីការប្រធានាធិបតីថា ភារកិច្ចចម្បងរបស់លោក Netanyahu គឺ ដឹកនាំរដ្ឋាភិបាលចម្រុះ ហើយធានាឱ្យវាដំណើរដោយនឹងនរនិងល្អប្រសើរ។

      លោក Netanyahu បានថ្លែងថា លោកនឹងខិតខំប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាលដែលមានស្ថិរភាព មានភាពទទួលខុសត្រូវ និងមានភាពជាតំណាងជាទូទៅ។ រដ្ឋាភិបាលថ្មីនឹងខិតខំដើម្បីជំរុញការអភិវឌ្ឍជាតិ និងកែលម្អទំនាក់ទំនងជាមួយប្រទេសអារ៉ាប់ផ្សេងៗ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស