ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧
2022-11-14 11:21:18cri
Share with:

ព្រឹកថ្ងៃទី១៣ តាមម៉ោងក្នុងតំបន់ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៧ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ។ លោក Li Keqiang បានថ្លែងថា បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញ ហើយសំឡេងដែលប្រជាជនក្នុងតំបន់អំពាវនាវឱ្យមានសន្តិភាពនិងការអភិវឌ្ឍគឺកាន់តែខ្លាំងឡើងៗ ។ ប្រទេសនិងតំបន់គួរតែប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងចាប់ដៃ ដើម្បីឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមផ្សេងៗ ។ លោក Li Keqiang បានដាក់សំណើចំនួនបី៖

ទី ១ ប្រកាន់ខ្ជាប់នូវការសន្ទនាជាយុទ្ធសាស្ត្រនិងការធ្វើអន្តរកម្មជាលក្ខណៈស្ថាបនា ។ ទីពីរគឺប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងចាប់ដៃដើម្បីឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈម ។ ទី ៣ ប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងកសាងក្រខណ្ឌតំបន់ដែលប្រកបដោយបរិយាបន្ន ។

លោក Li Keqiang បានថ្លែងទៀតថា ប្រទេសចិនប្រកាន់ជំហររក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងនិងភាពរលូននៃការធ្វើនាវាចរណ៍ រីករាយអនុលោមតាមស្មារតីនៃសេចក្តីប្រកាសប្រតិបត្តិបណ្តាភាគីសមុទ្រចិនខាងត្បូងនិងគោលការណ៍ច្បាប់អន្តរជាតិដែលរួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនិងអនុលោមតាមគោលការណ៍កុងស់ស៊ីល ដើម្បីពន្លឿនការជំរុញការពិគ្រោះពិភាក្សាអំពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង រួមសហការជាមួយប្រទេសអាស៊ាន ដើម្បីកសាងសមុទ្រចិនខាងត្បូងឲ្យក្លាយជាសមុទ្រប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស