ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីកើតមានករណីបំផ្ទុះ បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់បាត់បង់ជីវិតនិង៨១នាក់ទៀតរងរបួស
2022-11-14 14:49:09cri
Share with:

រសៀលថ្ងៃទី១៣ ខែវិច្ឆិកា នៅកណ្តាលនៃទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីបានកើតមានករណីបំផ្ទុះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់បាត់បង់ជីវិតនិង៨១នាក់ទៀតរងរបួស។

រដ្ឋាបាលក្រុងអ៊ីស្តង់ប៊ុលបានចេញសេចក្តីថ្លែងការណ៍ថា ពេលវេលាដែលកើតមានករណីបំផ្ទុះគឺនៅម៉ោង១៦និង២០នាទីតាមម៉ោងក្នុងតំបន់។បន្ទាប់ពីកើតមានករណីបំផ្ទុះ អាជ្ញាធរប៉ូលិសនិងភ្នាក់ងារជួយសង្គ្រោះជាច្រើនបានទៅកាន់កន្លែងកើតហេតុជាបន្ទាន់ អ្នករងរបួសត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។

លោកErdoğanប្រធានាធិបតីតួកតីបានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា ចំណុចលម្អិតនៃករណីបំផ្ទុះនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត ហើយលទ្ធផលនៃការស៊ើបអង្កេតជាជំហានដំបូងបានបង្ហាញថា ការបំផ្ទុះនេះមានលទ្ធភាពជាការវាយប្រហារដោយភេរវកម្ម៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស