ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ
2022-11-14 11:40:03cri
Share with:

       ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់  លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនៅទីក្រុងភ្នំពេញ។

     លោក Li Keqiang បានលើកឡើងថា  អង្គការសហប្រជាជាតិជាស្ថាប័នសំខាន់បំផុតសម្រាប់គាំពារពហុភាគីនិយម។ ស្ថិតក្រោមសភាពការណ៍បច្ចុប្បន្ន ការគាំពារពហុភាគីនិយមគឺការគាំពារជាមូលដ្ឋាននូវកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ  គាំពារតួនាទីដ៏មានកិត្យានុភាពនៃអង្គការសហប្រជាជាតិក្នុងការចាត់ចែងដោះស្រាយកិច្ចការអន្តរជាតិ។  ភាគីចិនសូមកោតសរសើរចំពោះអង្គការសហប្រជាជាតិដែលទទួលបានសមិទ្ធផលថ្មីៗជាច្រើនក្រោមការដឹកនាំរបស់ លោកGuterres   ចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័ននៃអង្គការសហប្រជាជាតិ រួមជាមួយបណ្តាភាគីគាំពារកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ  ដើម្បីគាំពារលក្ខការណ៍ច្បាប់អន្តរជាតិ និងគាំពារយុត្តិធម៌និងសមភាពអន្តរជាតិ។

      ជាការឆ្លើយតប  លោក António Guterres បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអង្គការសហប្រជាជាតិជាសសរទ្រទ្រង់ដ៏សំខាន់នៃពហុភាគីនិយម។អង្គការសហប្រជាជាតិសូមកោតសរសើរចំពោះភាគីចិនដែលបានរួមចំណែកក្នុងការគាំពារពហុភាគីនិយម ការជំរុញរបៀបវារៈឆ្លើយតបការប្រែប្រួលអាកាសធាតុ  និងការសម្រេចការអភិវឌ្ឍជានិរន្តរភាពនៃអង្គការសហប្រជាជាតិ។ សង្ឃឹមអាចបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិនថែមមួយកម្រិតទៀត៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស