ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋាននានានៅប្រទេសថៃ៖ប្រទេសចិនបានដើរតួនាទីសំខាន់ក្នុងកិច្ចសហប្រតិបត្តិការសកល
2022-11-14 15:19:05cri
Share with:

កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីកនឹងបើកធ្វើនៅទីក្រុងបាងកក រាជធានីថៃពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែវិច្ឆិកា។ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ឥស្សរជនថៃជាច្រើនរូបបានលើកឡើងថា ប្រទេសចិនបានដើរតួសំខាន់ក្នុងពាណិជ្ជកម្មពិភពលោកនិងកិច្ចការសកល ព្រមទាំងដើរតួនាទីសំខាន់ក្នុងកិច្ចសហប្រតិបត្តិការសកល។

ប្រធានប្រតិបត្តិនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវនៃធនាគារគំនិតជាតិថៃបានលើកឡើងថា ឆ្នាំ២០២២ជាខួប១០ឆ្នាំនៃបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំង២។ថៃនិងចិនបានចាប់ដៃរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ រួមគ្នាទប់ទល់នឹងវិបត្តិ។ការបំពេញទស្សនកិច្ចរបស់លោកXi Jinpingលើកនេះមានអត្ថន័យសំខាន់ណាស់ចំពោះកិច្ចប្រជុំលើកនេះ ប្រទេសចិននឹងដើរតួនាទីសំខាន់ក្នុងបញ្ហាស្តីពីការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីពាណិជ្ជកម្មថៃបានលើកឡើងថា ក្នុងខណៈពេលជិតនឹងបើកធ្វើកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក ខ្ញុំរំពឹងទុកថា ប្រទេសចិនអាចដើរតួនាទីក្នុងឋានៈជាសមាជិកសំខាន់នៃអង្គភាពសេដ្ឋកិច្ចAPEC ដើម្បីរួមគ្នាជំរុញឱ្យកិច្ចប្រជុំលើកនេះប្រព្រឹត្តិទៅដោយជោគជ័យ។ក្នុងនាមជារដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោកមានចំណាប់អារម្មរណ៍យ៉ាងជ្រាលជ្រៅថា ប្រទេសចិនបានដើរតួសំខាន់ណាស់ក្នុងពាណិជ្ជកម្មពិភពលោកនិងកិច្ចការសកល យើងពោរពេញដោយជំនឿចិត្តចំពោះការអភិវឌ្ឍនៅពេលអនាគតរបស់ប្រទេសចិន៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស