ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ឆ្លើយតបសំបុត្រដើម្បីលើកទឹកចិត្តសមាជិកកងឆ្មក់យុវជនLuo Yang នៃសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន
2022-11-14 11:19:47cri
Share with:

     ថ្ងៃទី ១២ ខែវិច្ឆិកា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបសំបុត្ររបស់សមាជិកកងឆ្មក់យុវជន Luo Yang នៃក្រុមហុន Shenfei នៃសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន ដើម្បីលើកទឹកចិត្តពួកគេឱុ្យរៀនសូត្រនិងអនុវត្តឱ្យបានល្អនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ក្នុងន័យរួមចំណែកយ៉ាងសកម្មដល់ការកសាងប្រទេសខ្លាំងខាងអាកាសចរណ៍។

     លោក Xi Jinping បានលើកឡើងថា អ្នកទាំងអស់គ្នាបានចាត់ទុកសមមិត្ត Luo Yang ជាគំរូ ខំប្រឹងធ្វើការសិក្សាស្រាវជ្រាវនិងផលិតបរិក្ខារអាកាសចរណ៍ ពួតដៃគ្នាតស៊ូក្នុងការអនុវត្តភារកិច្ចដ៏លំបាកនិងបន្ទាន់ ស្មារតីរួមសាមគ្គីគ្នានិងខិតខំប្រឹងប្រែងបែបនេះគឺមានតម្លៃណាស់។

     សូមរំលឹកថា នាថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០១២ លោក Xi Jinping បានផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ចំពោះករណីដែលលោក  Luo Yang មេបញ្ជាការនៃការសិក្សាសា្រវជ្រាវនិងផលិតយន្តហោះផ្ទុកលើនាវាចម្បាំង J-15 ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកនៃក្រុមហុន Shenfei នៃសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិនទទួលមរណភាពក្នុងពេលបំពេញការងារដោយសំណូមពរឱ្យសមាជិកបក្សនិងកម្មាភិបាលទាំងឡាយរៀនសូត្រពីបុគ្គលិកលក្ខណៈដ៏ឆ្នើមនិងស្មារតីដ៏ថ្លៃថ្លារបស់លោក Luo Yang៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស