ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រប់មជ្ឈដ្ឋានប្រទេសឥណ្ឌូណេស៊ីរំពឹងទុកអំពីកិច្ចប្រជំុកំពូលG20ដែលនឹងបើកធ្វើនៅប្រទេសឥណ្ឌូណេស៊ី​ក៏ដូចជារង់ចាំនិងស្វាគមន៍ចំពោះវត្តមានរបស់លោកប្រធានរដ្ឋចិនXi Jinpingអញ្ជើញមកនៅប្រទេសឥណ្ឌូណេស៊ី
2022-11-14 15:34:10cri
Share with:

ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២លោកXi Jinpingប្រធានរដ្ឋចិននឹងអញ្ជើញ

ទៅកាន់ប្រទេសណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជំុកំពូលលើកទី១៧នៃថ្នាក់ដឹកនាំក្រុម

ប្រទេស២០(ហៅកាត់G20)ដែលនឹងរៀបចំធ្វើឡើងនៅកោះបាលីប្រទេសណ្ឌូណេស៊ី។

ស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសណ្ឌូណេស៊ីបានថ្លែងថាពួកគេរំពឹងទុកចំពោះវត្តមាន

របស់លោកប្រធានរដ្ឋXi Jinpingក្នុងកិច្ចប្រជំុកំពូលលើកនេះហើយសង្ឃឹមថានឹងស្តាប់

នូវផែនការចិនកាន់តែច្រើនតាមរយៈវេទិកានៃកិច្ចប្រជុំកំពូលG20នេះ។

លេខានៃរដ្ឋមន្ត្រីក្រសួងរដ្ឋលេខាធិការប្រទេសណ្ឌូណេស៊ីបានថ្លែងថាសូមថ្លែង

អំណរគុណចំពោះលោកXi Jinpingប្រធានរដ្ឋចិនដែលអញ្ជើញមកចូលរួមកិច្ចប្រជំុកំពូល

G20ការនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងណ្ឌូណេស៊ីនិងចិនព្រមទាំងកិច្ច

សហប្រតិបត្តិការរវាងប្រទេសណ្ឌូនេស៊ីចិននិងពិភពលោកជឿជាក់ថាទូទាំងពិភពលោកក៏រំពឹងថាកិច្ចប្រជុំកំពូលG20អាចទទួលបានសមិទ្ធផលដ៏ច្រើនអនេក

ផងដែរ។

ប្រធានសភាឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេសណ្ឌូណេស៊ីបានថ្លែងថាយើងខ្ញុំមាន

មោទនភាពយ៉ាងខ្លាំងដែលលោកប្រធានរដ្ឋចិនXiJinpingអញ្ជើញចូលរួមកិច្ចប្រជំុកំពូល

G20នៅប្រទេសណ្ឌូណេស៊ី។យើងខ្ញុំរង់ចាំនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់

លោកប្រធានរដ្ឋចិនXi Jinpingនៅប្រទេសណ្ឌូណេស៊ី៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស