ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បំពេញបន្ថែមកម្លាំងចលករនិងប្រមូលផ្តុំគំនិតឯកភាពរួមសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកនិងការអភិវឌ្ឍសកល——សហគមន៍អន្តរជាតិទន្ទឹងរង់ចាំលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី១៧នៃប្រទេស G20 កិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC លើកទី២៩ ព្រមទាំងបំពេញទស្សនកិច្ចនៅប្រទេសថៃ
2022-11-13 13:40:09cri
Share with:

លោកប្រធានរដ្ឋចិន Xi Jinping នឹងអញ្ជើញទៅកាន់កោះបាលី ប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី១៧នៃប្រទេស G20 ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែវិចិ្ឆកាខាងមុខ និងអញ្ជើញទៅកាន់ក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC លើកទី២៩ ព្រមទាំងបំពេញទស្សនកិច្ចនៅប្រទេសថៃពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែវិចិ្ឆកាខាងមុខ ។ សហគមន៍អន្តរជាតិយកចិត្តទុកដាក់ខ្ពស់ចំពោះទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping លើកនេះ ។

លោក Marzuki Alie អតីតប្រធានរដ្ឋសភាឥណ្ឌូណេស៊ីស្វាគមន៍យ៉ាងកក់ក្តៅលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅកាន់ប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី១៧នៃប្រទេស G20 ដោយរំពឹងថា ប្រទេសចិនអាចបន្តដើរតួនាទីសំខាន់ក្នុងវិស័យជំរុញការសម្របសម្រួលផ្នែកគោលនយោបាយចំពោះបញ្ហាសំខាន់ៗសកលនិងធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព ។

អំពីកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC លើកទី២៩ដែលជិតនឹងបើកធ្វើ លោក Cherdchai Chaivaivid ប្រធាននាយកដ្ឋានកិច្ចការសេដ្ឋកិច្ចអន្តរជាតិនៃក្រសួងការបរទេសថៃបានរំពឹងទុកថា ប្រទេសចិនអាចបន្តដើរតួនាទីសំខាន់ក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC លើកនេះ ជំរុញកិច្ចសហប្រតិបត្តិការឥតឈប់ឈរ ដើម្បីរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមដូចជាបម្រែបម្រួលអាកាសធាតុ វិបត្តិស្បៀងអាហារនិងការការពារបរិស្ថានជាដើម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស