ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយលោក Phankham Viphavanh នាយករដ្ឋមន្ត្រីឡាវ
2022-11-13 12:53:29cri
Share with:

    នៅថ្ងៃទី ១២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ នៅទីក្រុងភ្នំពេញ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Phankham Viphavanh នាយករដ្ឋមន្ត្រីឡាវដែលកំពុងចូលរួមកិច្ចប្រជុំកំពូលមួយចំនួនស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ានៅទីក្រុងភ្នំពេញ ។

    ថ្លែងក្នុងកិច្ចជំនួប លោក Li Keqiang បានលើកឡើងថា ប្រទេសចិនរីករាយរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ឱ្យបានកាន់តែជិតស្និតជាមួយឡាវ បង្កើនការកសាងទំនុកចិត្តគ្នាផ្នែកនយោបាយ ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការជាក់ស្តែងដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន ។ ប្រទេសចិនរីករាយបន្តផ្តល់ជំនួយនិងការគាំទ្រតាមលទ្ធភាពរបស់ខ្លួនដល់វិស័យជីវភាពរស់នៅរបស់ប្រជាជនប្រទេសឡាវ ។

    ជាការឆ្លើយតប លោក Phankham Viphavanh បានលើកឡើងថា ទំនាក់ទំនងរវាងឡាវនិងចិនបានទទួលការអភិវឌ្ឍដោយស៊ីជម្រៅជាបន្តបន្ទាប់ ហើយមតិឯកភាពរួមជាយុទ្ធសាស្ត្ររវាងភាគីទាំងពីរត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពព្រមទាំងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ ប្រទេសឡាវរីករាយរក្សាការប្រាស្រ័យទាក់ទងលើគ្រប់ស្រទាប់ជាន់ថ្នាក់ឱ្យបានកាន់តែជិតស្និតជាមួយប្រទេសចិន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា សេដ្ឋកិច្ចពាណិជ្ជកម្ម ថាមពលនិងកសិកម្មជាដើម ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលការវិវឌ្ឍរីកចម្រើនថ្មី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស