ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYi ចូលរួមវេទិកាអន្តរជាតិស្តីពី"ការផ្តល់ជំនួយជាស្រូវបង្កាត់ដល់បរទេសនិងសន្តិសុខស្បៀងអាហារពិភពលោក"
2022-11-13 15:13:33cri
Share with:

        ថ្ងៃទី១២ ខែវិច្ឆិកា  លោកWangYi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានចូលរួមវេទិកាអន្តរជាតិស្តីពី"ការផ្តល់ជំនួយជាស្រូវបង្កាត់ដល់បរទេស  និងសន្តិសុខស្បៀងអាហារពិភពលោក"     ហើយបានអានសុន្ទរកថាជាលាយលក្ខណ៍អក្សររបស់លោកXiJinpingប្រធានរដ្ឋចិន។

      លោកWangYi  បានចង្អុលបង្ហាញថា   បច្ចេកទេសស្រូវបង្កាត់គឺជានិមិត្តសញ្ញាដ៏មហិមាមួយនៅក្នុងប្រវត្តិសាស្ត្រនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកសិកម្មរបស់ប្រទេសចិន  វាមិនត្រឹមតែជួយប្រទេសចិនសម្រេចបាននូវរឿងអច្ឆរិយដែលផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់ដោយខ្លួនឯងប៉ុណ្ណោះទេ   ថែមទាំងក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណោះស្រាយបញ្ហាកង្វះខាតស្បៀងអាហារពិភពលោកផងដែរ។

        លោកWangYiបានគូសបញ្ជាក់ថា  សន្តិសុខស្បៀងអាហារពិភពលោកនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការប្រកួតប្រជែងថ្មី។   ភាគីចិនបានចាត់ទុកសន្តិសុខស្បៀងអាហារជាវិស័យសំខាន់មួយក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលលើកឡើងដោយលោកXiJinping ប្រធានរដ្ឋចិន។  ប្រទេសចិនរីករាយរួមគ្នាធ្វើការខិតខំប្រឹងប្រែងជាមួយប្រទេសនិងអង្គការអន្តរជាតិនានា   ដើម្បីរួមចំណែកថ្មីកាន់តែធំ  ក្នុងការគាំពារសន្តិសុខស្បៀងអាហារពិភពលោក  និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស