ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលីខឺឈាង នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាជាមួយអគ្គនាយកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ
2022-11-13 12:29:19cri
Share with:

     ថ្ងៃទី១២ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកលីខឺឈាង នាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាជាមួយលោកស្រីGeorgievaអគ្គនាយកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនៅក្រុងភ្នំពេញរាជធានីប្រទេសកម្ពុជា។

      ថ្លែងក្នុងកិច្ចជំនួប លោកលីខឺឈាងបានលើកឡើងថា ប្រឈមនឹងការសាកល្បងជាច្រើននាពេលបច្ចុប្បន្ននេះ បណ្តាប្រទេសនានាគួរបង្កើនកិច្ចសហប្រតិបត្តិការនិងកិច្ចសម្របសម្រួលចំពោះគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីគាំពារស្ថិរភាពនៃសេដ្ឋកិច្ចសកល ក៏ដូចជាបង្ការកុំឱ្យសេដ្ឋកិច្ចសកលធ្លាក់ក្នុងភាពថមថយចុះ។

      លោកលីខឺឈាងបានថ្លែងថា ដោយសាររងឥទ្ធិពលពីកត្តាលើសពីការប៉ាន់ប្រមាណ បានជានៅរយៈពេលដើមនៃត្រីមាសទី២ឆ្នាំនេះ សេដ្ឋកិច្ចចិនបានធ្លាក់ចុះយ៉ាងច្បាស់លាស់។ ប្រទេសចិនបានដាក់ចេញដោយទាន់ពេលវេលានូវគោលនយោបាយនិងវិធានការសម្រាប់លំនឹងសេដ្ឋកិច្ចមួយចំនួន បានបង្វែរនិន្នាការធ្លាក់ចុះខាងសេដ្ឋកិច្ចដោយទាន់ពេល បច្ចុប្បន្ននេះ សេដ្ឋកិច្ចចិនបានកើនឡើងវិញប្រកបដោយស្ថិរភាព ប្រទេសចិននឹងបន្តជំរុញការអនុវត្តគោលនយោបាយនិងវិធានការសម្រាប់លំនឹងសេដ្ឋកិច្ចមួយចំនួន ហើយរក្សាដំណើរការសេដ្ឋកិច្ចក្នុងចន្លោះដ៏សមរម្យ ដើម្បីសម្រេចបាននូវលទ្ធផលកាន់តែល្អប្រសើរពេញមួយឆ្នាំ។

      ជាការឆ្លើយតប លោកស្រីGeorgievaបានថ្លែងថា ការប្រើឧបករណ៍គោលនយោបាយម៉ាក្រូក្នុងរយៈពេលដំបូងនៃការឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩គឺជាទង្វើដ៏ត្រឹមត្រូវ កត់សម្គាល់ឃើញថា គោលនយោបាយម៉ាក្រូដែលប្រទេសបានអនុវត្តនាពេលថ្មីៗកន្លងទៅនេះគឺប្រកបដោយភាពសមហេតុផលនិងប្រសិទ្ធភាពខ្ពស់ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិរីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីចិន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស