ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ញវន្តអង់គ្លេសដ៏ល្បីឈ្មោះថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិនបានផ្តោតសំខាន់ទៅលើការផ្ដល់ផលប្រយោជន៍និងសុខសុភមង្គលដល់ប្រជាជន
2022-11-13 15:24:24cri
Share with:

        លោកMartinJacques បញ្ញវន្តអង់គ្លេសដ៏ល្បីឈ្មោះ និងជាអ្នកជំនាញខាងបញ្ហាប្រទេសចិនបានថ្លែងនៅពេលថ្មីៗនេះថា   នៅពេលដែលការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចកំពុងជួបប្រទះនឹងចរន្តបញ្ច្រាស   ហើយ"ផ្លូវចាស់"នៃការធ្វើទំនើបកម្មតាមបែបផែន លោកខាងលិចធ្លាក់ក្នុងភាពជាប់គាំង   ការធ្វើទំនើបកម្មតាមបែបផែនចិនបានផ្តោតសំខាន់ទៅលើការផ្ដល់ផលប្រយោជន៍និងសុខសុភមង្គលដល់ប្រជាជន និងខិត្តខំសម្រេចបាននូវការមានសិទ្ធិស្មើគ្នាក្នុងសង្គម  ដោយបានរកឃើញផ្លូវថ្មីមួយនៃការធ្វើទំនើបកម្ម

      ពេលមុននេះមិនជាយូរប៉ុន្មាន លោកJacquesបានថ្លែងនៅពេលផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងអំឡុងពេលចូលរួមពិធីសំណេះសំណាល"ដំណើរថ្មីរបស់ប្រទេសចិន  ឱកាសថ្មីរបស់ពិភពលោក" ដែលរៀបចំឡើងដោយស្ថានទូតចិនប្រចាំនៅអង់គ្លេសថា  ការធ្វើទំនើបកម្មតាមបែបផែនចិនបានរួមបញ្ចូលខ្លឹមសារនៃ "ការធ្វើទំនើបកម្មដែលប្រជាជនគ្រប់រូបមានភាពសម្បូរសប្បាយរួម”ដែលគួរឱ្យទទួលស្គាល់ ។ "ការសម្រេចបាននូវភាពសម្បូរសប្បាយរួម  និងការកសាងសង្គមមួយកាន់តែយុត្តិធម៌   នេះមិនត្រឹមតែជាព័ត៌មានសំខាន់ណាស់សម្រាប់ប្រទេសចិននិងប្រជាជនចិនប៉ុណ្ណោះទេ  ថែមទាំងក៏សម្រាប់ពិភពលោកផងដែរ។   "លោក Jacquesសម្គាល់ឃើញថា  ជាទូទៅរដ្ឋាភិបាលលោកខាងលិចមិនបានយកចិត្តទុកដាក់លើបញ្ហាមិនស្មើគ្នាទេ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស