ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលកោះបាលីរបស់ប្រទេស G២០ ជិតនឹងបើកធ្វើ ក្រសួងការបរទេសចិនរំពឹងថា បណ្តាភាគីនានានឹងប្រមូលផ្តុំគំនិតឯកភាពរួមនិងជំរុញកិច្ចសហប្រតិបតិ្តការដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក
2022-11-12 11:43:31cri
Share with:

    នៅថ្ងៃទី ១១ ខែវិច្ឆិកា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា៖ប្រទេសចិនបានប្រកាសដំណឹងអំពីលោក Xi Jinping ប្រធានរដ្ឋចិនដែលនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលកោះបាលីរបស់ប្រទេស G២០ និងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC សូមលោកធ្វើបទបង្ហាញពីការរំពឹងទុករបស់ប្រទេសចិនចំពោះកិច្ចប្រជុំទាំងពីរលើកនេះបាទេ ?

    ទាក់ទិននឹងរឿងនេះ លោក Zhao Lijian បានលើកឡើងថា ការដែលលោកប្រធានរដ្ឋចិន Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកោះបាលីរបស់ប្រទេស G២០ គឺជាលើកទីមួយដែលមេដឹកនាំកំពូលរបស់ចិនបានចូលរួមកិច្ចប្រជុំកំពូលពហុភាគីបន្ទាប់ពីការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដោយជោគជ័យ ។ ក្នុងនាមជាវេទិកាសំខាន់អំពីកិច្ចសហប្រតិបតិ្តការខាងសេដ្ឋកិច្ចអន្តរជាតិ ប្រទេស G20 គួរតែបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ សម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដើម្បីពួតដៃគ្នាជំរុញសេដ្ឋកិច្ចពិភពលោកឱ្យមានកំណើនដ៏រឹងមាំ ប្រកបដោយនិរន្តរភាព តុល្យភាពនិងភាពបរិយាប័ន្ន ។ ការដែលលោកប្រធានរដ្ឋចិន Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC នៅឆ្នាំនេះ គឺជាសកម្មភាពការទូតដ៏សំខាន់មួយលើករបស់ប្រមុខរដ្ឋចិនដែលធ្វើឡើងនៅភូមិភាគអាស៊ីប៉ាស៊ីហ្វិកដែលបានបង្ហាញយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសចិនចំពោះកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ។

    លោក Zhao Lijian បានលើកឡើងទៀតថា ភាគិចិនរំពឹងទុកថា បណ្តាភាគីនានានឹងប្រកាន់ខ្ជាប់គំនិតស្តីពីការកសាងសហគមន៍រួមវាសនាតែមួយនៃភូមិភាគអាស៊ីប៉ាស៊ីហ្វិក ធ្វើឱ្យស៊ីជម្រៅនូវការបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញការអនុវត្តទស្សនទាន Putrajaya នៃអង្គការ APEC ឆ្នាំ ២០៤០ ដើម្បីបំពេញបន្ថៃមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិភាគអាស៊ីប៉ាស៊ីហ្វិករហូលដល់ពិភពលោកផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស