ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីចិនជឿជាក់ថា ផ្លូវនៃកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងអាស៊ាននឹងដើរកាន់តែធំទូលាយ
2022-11-12 12:02:28cri
Share with:

កាលពីថ្ងៃទី១១ខែវិចិ្ឆកា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៥នៅក្រុងភ្នំពេញ ។ មេដឹកនាំប្រទេសអាស៊ាននិងអគ្គលេខាធិការអាស៊ានបានចូលរួម ។

លោក Li Keqiang បានថ្លែងថា ភាគីចិនចាត់ទុកអាស៊ានជាទិសដៅអាទិភាពក្នុងកិច្ចការទូតជាមួយប្រទេសជិតខាង រីករាយរួមជាមួយអាស៊ានផ្តោតសំខាន់លើការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ រួមគ្នាចែករំលែកឱកាស និងទទួលបញ្ហាប្រឈមជាមួយគ្នា ដើម្បីកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលមានភាពកាន់តែជិតស្និទ្ធ ។

លោក Li Keqiang បានលើកឡើងថា ភាគីចិនស្វាគមន៍កិច្ចប្រជុំចេញផ្សាយសេចក្តីថ្លែងការណ៍រួមស្តីពីការរំលឹកខួបទី២០ឆ្នាំនៃការចុះហត្ថលេខាលើសេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង ហើយរីករាយរួមជាមួយប្រទេសអាស៊ាននានាដើម្បីធ្វើជាអ្នកគាំពារសន្តិភាពសមុទ្រចិនខាងត្បូង អ្នកស្ថាបនិកនៃចំណងមិត្តភាពនៅសមុទ្រចិនខាងត្បូងនិងជាអ្នកអនុវត្តជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការសមុទ្រចិនខាងត្បូង ។

មេដឹកនាំប្រទេសអាស៊ានបានថ្លែងថា ទំនាក់ទំនងរវាងចិននិងអាស៊ានជាទំនាក់ទំនងមួយបែបដែលមានកម្លាំងរស់រវើកបំផុតក្នុងចំណោមដៃគូសន្ទនាគ្នារបស់អាស៊ាន ដែលបានបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។ អាស៊ានកោតសរសើរខ្ពស់ចំពោះភាគីចិនដែលបានគាំទ្រឋានៈជាស្នូលនៃអាស៊ានជាបន្តបន្ទាប់ រីករាយរួមជាមួយភាគីចិនដើម្បីជីកកកាយនូវសក្តានុពលសហប្រតិបត្តិការថែមមួយកម្រិតទៀត ក៏ដូចជាជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិនរីកចម្រើនទៅមុខឥតឈប់ឈរ ។

កិច្ចប្រជុំបានអនុម័តលើឯកសារជាសមិទ្ធផលជាច្រើនដូចជា សេចក្តីថ្លែងការណ៍រួមស្តីពីការរំលឹកខួបទី២០ឆ្នាំនៃការចុះហត្ថលេខាលើសេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូងជាដើម ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស