ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា វិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ចំនួន២០ចំណុចនឹងកែល្អបរិយាកាសធ្វើទេសចរណ៍ឆ្លងដែននិងប្រកបអាជីវកម្មរបស់សហគ្រាសបរទសនៅប្រទេសចិន
2022-11-12 11:22:01cri
Share with:

     ថ្ងៃទី១១ខែវិច្ឆិកា លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ អ្នកសារព័ត៌មានបរទេសបានលើកសំណួរអំពីវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ថ្មីបំផុតរបស់ប្រទេសចិនក្នុងសន្និសីទលើកនេះ ។

       លោក Zhao Lijian បានថ្លែងថា វីរុសកូវីដ១៩បាននិងកំពុងរីករាលដាលនិងបម្លែងថ្មីជាបន្តបន្ទាប់ មាននិន្នាការរាតត្បាតនៅទូទាំងពិភពលោកដដែល ហើយនៅក្នុងប្រទេសចិន ក៏តែងតែរកឃើញករណីឆ្លងថ្មីឥតឈប់ឈរ  ស្ថានការណ៍បង្ការនិងគ្រប់គ្រងជំងឺឆ្លងនៅតែមានភាពតានតឹង ចាំបាច់ត្រូវរក្សាឱ្យបាននូវភាពនឹងនរខាងយុទ្ធសាស្ត្រ ធ្វើការងារគ្រប់ផ្នែកក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដោយវិទ្យាសាស្ត្រនិងចំគោលដៅ ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវការចាត់ទុកប្រជាជនជាចម្បង ការតម្កល់ទុកអាយុជីវិតជាអាទិភាព ប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវការអនុវត្តយុទ្ធសាស្ត្រស្តីពី “ការបង្ការវីរុសកុំឱ្យចូលក្នុងប្រទេសចិនពីក្រៅប្រទេស និងបង្ការកុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងស្រុក ” ប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវការអនុវត្តគោលលំនាំស្តីពី “ការទប់ស្កាត់ករណីឆ្លងនៅត្រឹមសូន្យ” អនុលោមតាមតម្រូវការស្តីពីការបង្ការជំងឺ លំនឹងសេដ្ឋកិច្ចនិងធ្វើការអភិវឌ្ឍប្រកបដោយសុវត្ថិភាព ធ្វើការរៀបចំចាត់ចែងប្រកបដោយប្រសិទ្ធភាពនូវការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ ខំប្រឹងយ៉ាងពេញទំហឹងដើម្បីការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនចិន និងកាត់បន្ថយឥទ្ធិពលរបស់ជំងឺកូវីដ១៩ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ចិនក្នុងកម្រិតអតិបរមា ។

      លោក Zhao Lijianបានថ្លែងទៀតថា គណៈកម្មាធិការជាតិសុខាភិបាលចិនបានប្រកាសវិធានការ២០ចំណុច ដើម្បីធ្វើឱ្យការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ មានសុក្រឹតភាព ។ ការកែលម្អនិងធ្វើឱ្យមានសុក្រឹតភាពចំពោះវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងទាំងនេះ  គឺធ្វើឡើងដោយសារលក្ខណៈពិសេសនៃវីរុសបម្លែងថ្មី ដែលប្រកបដោយវិទ្យាសាស្ត្រនិង ភាពចាំបាច់ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស