ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រមុខរដ្ឋចិននិងអាមេរិកជួបប្រាស្រ័យនៅកោះបាលី៖ ក្រសួងការបរទេសចិនថ្លែងថា សង្ឃឹមឱ្យភាគីអាមេរិកនឹងដើរស្របតាមទិសដៅជាមួយភាគីចិនដោយកាន់ស្មារតីគោរពគ្នាទៅវិញទៅមកជាក់ស្តែង
2022-11-12 14:39:09cri
Share with:

        នៅថ្ងៃទី១១ខែវិច្ឆិកា    លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។   អ្នកយកព័ត៌មានម្នាក់បានសួរពីការរំពឹងទុករបស់ភាគីចិនចំពោះការជួបប្រាស្រ័យរវាងប្រមុខរដ្ឋរបស់ប្រទេសចិន និងអាមេរិកនៅកោះបាលី។

       លោក Zhao Lijian បានថ្លែងថា   ជានិច្ចកាល ភាគីចិនតែងតែមើលនិងពង្រីកទំនាក់ទំនងចិននិងអាមេរិក   ដោយស្របតាមគោលការណ៍ទាំងបី  ពោលគឺការគោរពគ្នាទៅវិញទៅមក  ការរួមរស់នៅដោយសន្តិភាព  និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ  ដែលបានលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន  ផ្តួចផ្តើមឱ្យជំរុញការបង្កើតវិធីរួមរស់នៅដ៏ត្រឹមត្រូវរវាងចិននិងអាមេរិក  ព្រមពេលជាមួយគ្នានេះ   ការពារយ៉ាងមុតមាំនូវអធិបតេយ្យភាព  សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។  ភាគីអាមេរិកគួរតែដើរស្របតាមទិសដៅជាមួយភាគីចិន  គ្រប់គ្រងការខ្វែងគំនិតគ្នាដោយសមរម្យ  ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមក  ជៀសវាងកុំឱ្យមានការយល់ច្រឡំនិងការវិនិច្ឆ័យខុស   ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃកាអភិវឌ្ឍប្រកបដោយភាពរ៉ឹងមាំនិងស្ថិរភាពវិញ។

      លោក Zhao Lijian បានថ្លែងថា   ការដែលទំនាក់ទំនងរវាងចិននិងអាមេរិករក្សាការអភិវឌ្ឍប្រកបដោយស្ថិរភាព   គឺសមស្របនឹងផលប្រយោជន៍របស់ភាគីទាំងពីរ  ហើយក៏ជាការរំពឹងទុករបស់ប្រទេសនានាលើកពិភពលោកផងដែរ។ យើងសង្ឃឹមថា  ភាគីអាមេរិកដើរស្របតាមទិសដៅជាមួយភាគីចិន ដោយកាន់ស្មារតីគោរពគ្នាទៅវិញទៅមក ក៏ដូចជាដើរតួនាទីទទួលខុសត្រូវក្នុងការគាំពារស្ថិរភាពនិងការអភិវឌ្ឍពិភពលោក។

អ្នកបកប្រែ:冯辉
ប្លុកពិសេស