ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

《រឿងរ៉ាវរបស់ពួកយើង》ភាគទី ៩ រឿងរ៉ាវរបសនិស្សិតសកលវិទ្យាល័យមកពីភូមិ Azheke ត្រឡប់ទៅស្រុកកំណើតវិញដើម្បីបង្កើតអាជីព៖ទីកន្លែងដែលធ្វើឱ្យមានចំណាប់អារម្មណ៍ស្រួលគឺជាស្រុកកំណើតរបស់ខ្ញុំ
2022-11-12 09:41:48cri
Share with:

    

   ខ្ញុំឈ្មោះ MA YOUDE ជាអ្នកភូមិនៅភូមិ Azheke នៅសកលវិទ្យាល័យខ្ញុំ រៀនឯកទេសគ្រប់គ្រងទេសចរណ៍ ឆ្នាំនេះ ខ្ញុំក៏បានត្រឡប់មកធ្វើការងារគ្រប់គ្រងផ្ទះសំណាក់នៅជាយទីក្រុងវិញ ។

ភូមិ Azheke គឺជាភូមិតូចមួយដែលមានទីតាំងនៅដាច់ព្រំដែនភាគនិរតីនៃប្រទេសចិន ។ ដោយសារវាស្ថិតនៅឆ្ងាយដាច់ស្រយាល បានជាភូមិ Azheke ជាភូមិក្រីក្រមួយនៅពេលមុនឆ្នាំ ២០១៨ ។ ប្រាក់ចំណូលប្រចាំឆ្នាំគិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៅភូមិទាំងមូលមិនដល់ ៣ ពាន់យាន់ប្រាក់ចិនផង ហើយកម្លាំងពលកម្មចំនួនជាងពាក់កណ្តាលបានចេញទៅធ្វើការនៅក្រៅ ។ កាលពីឆ្នាំ ២០១៨ ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ ZhongShan បានជួយភូមិយើងគ្រោង"ផែនការភូមិ Azheke "ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ ។ បន្ទាប់ពីការអនុវត្ត"ផែនការភូមិ Azheke "អស់រយៈពេលមួយឆ្នាំ ភូមិ Azheke សម្រេចបាននូវការលុបបំបាត់ភាពក្រីក្រទាំងស្រុង ។ ប៉ុន្តែ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភូមិ Azheke ក៏ត្រូវការធនធានមនុស្សជំនាញផ្នែកប្រតិបត្តិមុខរបរទេសចរណ៍កាន់តែច្រើនឡើងៗ ។ លោក MA YOUDE ជានិស្សិតសកលវិទ្យាល័យទីមួយនៅភូមិទាំងមូលដែលត្រឡប់មកស្រុកកំណើតវិញ ។ បច្ចុប្បន្ននេះ លោកកំពុងគ្រប់គ្រងផ្ទះសំណាក់មួយ ហើយលោកក៏បានរៀបចំសកម្មភាពដកបទពិសោធន៍ខាងទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់ជាច្រើនផងដែរ ។ មានតែស្រឡាញ់ស្រុកកំណើតរបស់ខ្លួនប៉ុណ្ណោះ នោះ ទើបអាចកសាងស្រុកកំណើតឱ្យបានល្អជាបន្តបន្ទាប់ ៕





អ្នកបកប្រែ:魏伟
ប្លុកពិសេស