កាលពីថ្ងៃទី១០ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ ស្តង់ចិននៃមហាសន្និបាតភាគីហត្ថលេខីលើកទី២៧នៃ《អនុសញ្ញាក្របខ័ណ្ឌអំពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ》បានបើកធ្វើព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រនិងប្រតិបត្តិការក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុរបស់ចិន ។ លោក Zhao Yingmin ប្រធានគណៈប្រតិភូនៃការចរចាអំពីបម្រែបម្រួលអាកាសធាតុរបស់ចិននិងជាអនុរដ្ឋមន្ត្រីក្រសួងបរិស្ថានអេកូឡូស៊ីរបស់ចិនបានចូលរួមព្រឹត្តិការណ៍និងថ្លែងសុន្ទរកថា ។
លោក Zhao Yingmin បានលើកឡើងថា បម្រែបម្រួលអាកាសធាតុបានកើតឡើងហើយ ប្រតិបត្តិការឆ្លើយតបយ៉ាងប្រាកដប្រជានិងប្រកបដោយប្រសិទ្ធភាពអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននិងហានិភ័យអាក្រក់ដែលប្រទេសនិងតំបន់បានប្រឈមមុខ និងធានាសុវត្ថិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងសន្តិសុខបរិស្ថានអេកូឡូស៊ី ។ ដូច្នេះ ការសម្របទៅតាមបម្រែបម្រួលអាកាសធាតុដោយម្ចាស់ការជាភារកិច្ចជាក់ស្តែងនិងបន្ទាន់ ។
លោក Zhao Yingmin បានថ្លែងទៀតថា ព្រមពេលជាមួយនឹងការជំរុញការងារសម្របទៅតាមបម្រែបម្រួលអាកាសធាតុក្នុងស្រុក ប្រទេសចិនក៏បានធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិខាងការសម្របទៅតាមបម្រែបម្រួលអាកាសធាតុយ៉ាងសកម្ម ព្រមទាំងផ្តល់ជំនួយនិងការគាំទ្រចំពោះប្រទេសមិនលូតលាស់មួយចំនួនផងដែរ ៕