ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Keqiangនាយករដ្ឋមន្ត្រីចិនបានថ្លែងថា ប្រទេសចិនរីករាយក្រេបជញ្ជក់ និងរៀនសូត្រពីសមិទ្ធិផលឆ្នើមនៃអរិយធម៌មនុស្សជាតិទាំងអស់
2022-11-11 14:48:16cri
Share with:

       នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកា  តាមម៉ោងក្នុងតំបន់    លោកLiKeqiangនាយករដ្ឋមន្ត្រីចិនបានអញ្ជើញទៅទស្សនាពិព័រណ៍សមិទ្ធផលរយៈពេល៣០ឆ្នាំ  នៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើបេតិកភណ្ឌវប្បធម៌រវាងចិន-កម្ពុជា  នៅខេត្តសៀមរាបប្រទេសកម្ពុជា  ហើយបានចូលរួមក្នុងពិធីប្រគល់និងទទួលជំនួយរដ្ឋាភិបាលចិនអំពីគម្រោងជួសជុលប្រាសាទតាកែវ  ដែលជារមណីយដ្ឋាននៃប្រវត្តិសាស្ត្រអង្គរ។

       លោកLiKeqiangបានមានប្រសាសន៍នៅពេលថ្លែងសុន្ទរកថាក្នុងពិធីប្រគល់និងទទួលថា   ការយល់ដឹងនិងការទទួលស្គាល់ពីវប្បធម៌ជាតិគ្នាទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជា   គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ចំណងមិត្តភាពរវាងភាគីទាំងពីរ។  គម្រោងប្រាសាទតាកែវ  ដែលយើងបានប្រគល់ជូនថ្ងៃនេះ   គឺជាគម្រោងជួសជុលទី២    ដែលអនុវត្តដោយរដ្ឋាភិបាលចិន      ក្រោមក្របខណ្ឌនៃសកម្មភាពអន្តរជាតិអភិរក្សរមណីយដ្ឋានអង្គរនៃអង្គការយូណេស្កូរបស់អង្គការសហប្រជាជាតិ ។   នេះជារឿងល្អដែលមានអំណោយផលដល់កម្ពុជា   មានអំណោយផលដល់មិត្តភាពចិន-កម្ពុជា  និងមានអំណោយផលដល់ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាខាងអរិយធម៌។

      ឯកឧត្តមជាសុផារ៉ា  តំណាងពិសេសរបស់សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជានិងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាស៍ថា  កម្ពុជាសូមថ្លែងអំណរគុណដល់ភាគីចិនដែលផ្តល់ជំនួយយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា   និងបន្តវេនមរតកវប្បធម៌ជាតិ    ហើយកម្ពុជារីករាយរួមសហការជាមួយភាគីចិន   ដើម្បីផ្សព្វផ្សាយទំនាក់ទំនងមិត្តភាពជាប្រពៃណី  ធ្វើឱ្យការផ្លាស់ប្តូរវប្បធម៌មនុស្សធម៌  និងការទៅមករកគ្នារបស់បុគ្គលិកកាន់តែជិតស្និត   ព្រមនិងជំរុញទំនាក់ទំនងកម្ពុជា-ចិនឱ្យទទួលបាននូវសមិទ្ធផលថ្មី។

អ្នកបកប្រែ:冯辉
ប្លុកពិសេស