ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ចិនជាអ្នកអនុវត្តជាក់ស្តែងនៃអេកូ-អរិយធម៌ និងអភិបាលកិច្ចអាការសធាតុ
2022-11-11 14:55:37cri
Share with:

     ថ្ងៃ១០ ខែវិច្ឆិកា ពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា បេសកជនពិសេសទទួលបន្ទុកអាកាសធាតុរបស់ចិននិងអាមេរិកបានរក្សាការប្រាស្រ័យទាក់ទងគ្នាក្រៅផ្លូវការជាប់រហូត ។ គោលជំហរបស់ចិនសម្រាប់កិច្ចពិគ្រោះពិភាក្សារវាងចិននិងអាមេរិកសី្តពីបម្រែបម្រួលអាកាសធាតុមិនបានកែប្រែទេ ចិនជាអ្នកអនុវត្តជាក់ស្តែងអេកូ-អរិយធម៌ និងអភិបាលកិច្ចបម្រែបម្រួលអាការសធាតុ  ហើយប្រកាន់ខ្ជាប់ជានិច្ចនូវការសកម្មឆ្លើយតបនិងបម្រែបម្រួលអាកាសធាតុយ៉ាងមុតមាំមិនងាករេ ។

លោក Zhao Lijian បានលើកឡើងថា ក្នុងរយៈពេលជិត១០ឆ្នាំកន្លងមក ប្រទេសចិនបានរួមចំណែកលើវិស័យសន្សំសំចៃថាមពល លើកកម្ពស់ប្រសិទ្ធភាពថាមពល អភិវឌ្ឍថាមពលដែលអាចកកើតឡើងវិញ គមនាគមន៍និងសំណង់ជាដើម អត្រារួមចំណែកត្រូវជាពី៣០ភាគរយដល់៥០ភាគរយនៃបរិមាណសរុបសកលលោក ។ របាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានគូសបញ្ជាក់ថា ប្រទេសចិននឹងជំរុញការកាត់បន្ថយកាបូន និងអព្យាក្រឹតភាពកាបូនយ៉ាងសកម្ម ចូលរួមអភិបាលកិច្ចដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុយ៉ាងសកម្ម ប្រការនេះបានបង្ហាញឱ្យឃើញនូវការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍបៃតង និងជំរុញការរួមរស់នៅដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស