ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ផ្លូវដែកល្បឿនលឿនពីហ្សាកាតាដល់បាងឌុងបោះជំហានជាគន្លឹះមួយទៅមុខដើម្បីដាក់ឱ្យដំណើរការ
2022-11-11 18:21:35cri
Share with:

      តាមការផ្សាយដំណឹងឱ្យដឹងថា ថ្ងៃទី៩ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ការពិសោធនៃខ្សែបញ្ជូនអគ្គិសនីនៅផ្លូវដែកល្បឿនលឿនពីហ្សាកាតាដល់បាងឌុងប្រទេសឥណ្ឌូណេស៊ីបានធ្វើឡើងដោយគ្រប់ជ្រុងជ្រោយ នេះគឺជាលើកដំបូងដែលរទេះភ្លើងល្បឿនលឿនរបស់ប្រទេសចិនបានបង្ហាញមុខនៅខ្សែផ្លូវដែកពីហ្សាកាតាដល់បាងឌុង។ ទាក់ទិននឹងរឿងនេះ ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១០ខែវិច្ឆិកា លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការទទួលជោគជ័យនៃការពិសោធលើកនេះ វាជាសញ្ញាកត់សម្គាល់ថា ផ្លូវដែកល្បឿនលឿនពីហ្សាកាតាដល់បាងឌុងបោះជំហានជាគន្លឹះមួយទៅមុខដើម្បីដាក់ឱ្យដំណើរការ។

      លោកZhaoLijianបានថ្លែងថា ផ្លូវដែកល្បឿនលឿនពីហ្សាកាតាដល់បាងឌុងជាគម្រោងមានលក្ខណៈជានិមិត្តសញ្ញានៃប្រទេសទាំងពីរចិននិងឥណ្ឌូណេស៊ីក្នុងការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់ ហើយក៏ជាការឆ្លុះចញ្ចាំងដ៏រស់រវើកថា ប្រទេសចិនបានរួមសហការជាមួយប្រទេសជិតខាង ប្រកាន់ខ្ជាប់គោលការណ៍ស្តីពីការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស