ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូល Wu Zhen នៃមហាសន្និបាតបញ្តាញអ៊ីនធឺណេតពិភពលោកឆ្នាំ២០២២បានបិទបញ្ចប់
2022-11-11 16:03:40cri
Share with:

       ព្រឹកថ្ងៃទី១១ខែវិច្ឆិកា  កិច្ចប្រជុំកំពូល Wu Zhen នៃមហាសន្និបាតបញ្តាញអ៊ីនធឺណេតពិភពលោកឆ្នាំ២០២២        បានសម្រេចនូវរបៀបវារៈគ្រប់ផ្នែក  និងបិទបញ្ចប់ដោយជោគជ័យ។ ក្នុងអំឡុងពេលកិច្ចប្រជុំ បានធ្វើអនុវេទិកាចំនួន២០លើក   ដែលបានទាក់ទាញភ្ញៀវកិត្តិយសចំនួនជាង២ពាន់១រយនាក់ដែលមកពី១រយ២០ប្រទេសនិងតំបន់ ចូលរួមទាំងអនឡាញនិងនៅកន្លែងផ្ទាល់ បានបំបែកកំណត់ត្រានៃភ្ញៀវកិត្តិយសច្រើនបំផុត បើប្រៀបធៀបនឹងកិច្ចប្រជុំកំពូលកាលពីមុន។

      កិច្ចប្រជុំបានធ្វើការផ្លាស់ប្តូរនិងពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅជំវិញប្រធានបទ ដូចជាកិច្ចសហប្រតិបត្តិការឌីជីថល  សេដ្ឋកិច្ចឌីជីថល ការផ្សព្វផ្សាយតាមបញ្តាញអ៊ីនធឺណេតនិងការអភិវឌ្ឍដោយសន្តិភាពដែលមានចែងក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាដើម   បានឈានដល់មតិឯកភាពរួមយ៉ាងទូលំទូលាយក្នុងវិស័យបង្កើនកិច្ចសហប្រតិបត្តិការឌីជីថល ទទួលផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ  ក៏ដូចជាការឆ្នៃប្រឌិតថ្មីនិងការអភិវឌ្ឍខាងសេដ្ឋកិច្ចឌីជីថលជាដើម។

អ្នកបកប្រែ:冯辉
ប្លុកពិសេស