ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅកាន់ប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេស G20 ហើយនឹងទៅកាន់ប្រទេសថៃដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC ព្រមទាំងបំពេញទស្សនកិច្ចនៅប្រទេសថៃ
2022-11-11 15:52:35cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា តបតាមការអញ្ជើញរបស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី  លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅកាន់កោះបាលី ប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេស G20 លើកទី ១៧ ដែលនឹងដំណើរការចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាខាងមុខ។

    តបតាមការអញ្ជើញរបស់លោក Prayuth Chan-ocha នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅកាន់ទីក្រុងបាងកក រាជធានីប្រទេសថៃដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC លើកទី ២៩ ព្រមទាំងបំពេញទស្សនកិច្ចនៅប្រទេសថៃចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកាខាងមុខ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស