ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាកម្មសិទ្ធិបញ្ញាអន្តរជាតិឆ្នាំ២០២២បានបើកធ្វើនៅទីក្រុង Jingdezhen
2022-11-11 14:43:05cri
Share with:

ពីថ្ងៃទី១០ដល់ថ្ងៃទី១១ខែវិចិ្ឆកា វេទិកាកម្មសិទ្ធិបញ្ញាអន្តរជាតិឆ្នាំ២០២២បានបើកធ្វើនៅទីក្រុង Jingdezhen ខេត្ត Jiangxi ។

លោក Zhang Jianchun អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាលើវេទិកាថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានគ្រោងផែនទីបង្ហាញផ្លូវដ៏មហិមាស្តីពីការជំរុញការស្តារឡើងវិញដោយមហិមារបស់ប្រជាជាតិចិនតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏បានលើកឡើងនូវភារកិច្ចថ្មីនិងតម្រូវការថ្មីចំពោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចការកម្មសិទ្ធិបញ្ញារបស់ចិនផងដែរ ។ ការងារកម្មសិទ្ធិបញ្ញារបស់ចិននឹងជីកកកាយនូវសក្តានុពលកាន់តែធំក្នុងការជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈកម្មសិទ្ធិបញ្ហា ដើម្បីលើកកម្ពស់កម្រិតទំនើបនៃប្រព័ន្ធគ្រប់គ្រងនិងសមត្ថភាពគ្រប់គ្រងកម្មសិទ្ធិបញ្ញាឥតឈប់ឈរ ។

    លោក Sylvie Forban អគ្គនាយករងនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានលើកឡើងនៅពេលថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោកសង្ឃឹមថា អ្នកនិពន្ធនិងសហគ្រាសច្នៃប្រឌិតថ្មីកាន់តែច្រើនឡើងៗអាចប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីលើកកម្ពស់តម្លៃសេដ្ឋកិច្ចនិងវប្បធម៌នៃស្នាដៃឬផលិតផលរបស់ពួកគេ ហើយក៏រំពឹងទុកថា អាចបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីជំរុញឱ្យឧស្សាហកម្មច្នៃប្រឌិតថ្មីរបស់ចិនរីកចម្រើនយ៉ាងផុលផុសនិងទទួលបានការអភិវឌ្ឍក្នុងវិស័យជាច្រើន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស