ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ឡើងដល់ ៧ ម៉ឺន ៣ ពាន់ ៥ រយ ២០ លានដុល្លារអាមេរិក ហើយគុណភាពនៃការតាំងពិព័រណ៍អាជីវកម្មសហគ្រាសត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់
2022-11-11 15:02:34cri
Share with:

    

     នៅថ្ងៃទី ១០ ខែវិច្ឆិកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ បានរៀបចំធ្វើសន្និសីទសារព័ត៌មានសម្រាប់ធ្វើបទបង្ហាញពីពិធីបិទបញ្ចប់ ។ អ្នកទទួលខុសត្រូវពាក់ព័ន្ធបានលើកឡើងថា ក្នុងអំឡុងពេលពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ គឺមានប្រទេស តំបន់និងអង្គការអន្តរជាតិសរុបចំនួន ១៤៥ បានចូលរួមពិព័រណ៍លើកនេះ ក៏ដូចជាបានបើកធ្វើសកម្មភាពនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao ចំនួន ២៤ លើក ហើយផលិតផលថ្មី បច្ចេកទេសថ្មីនិងសេវាកម្មថ្មីដែលបានដាក់ចេញព្រមទាំងទំហំជួញដូរតាមបំណងសុទ្ធតែបានកើនឡើងខ្លះបើប្រៀបធៀបនឹងពិព័រណ៍លើកទី ៤ ។

    លោក Sun Chenghai អនុប្រធានរដ្ឋបាលពិព័រណ៍នាំចូលចិនអន្តរជាតិបានលើកឡើងថា មានសហគ្រាសជាង ២៨០០ ដែលជាសហគ្រាសមកពីប្រទេសនិងតំបន់ចំនួន ១២៧ បានចូលរួមការតាំងពិព័រណ៍អាជីវកម្មសហគ្រាសដោយបានដាក់តាំងផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីជាលើកដំបូងដែលមានភាពជាតំណាង ចំនួន ៤៣៨ ដែលបានលើសពីកម្រិតនៃពិព័រណ៍លើកទី ៤ ។ ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ សម្រេចបាន៧ ម៉ឺន ៣ ពាន់ ៥ រយ ២០ លានដុល្លារអាមេរិក ដែលបានកើនឡើង ៣,៩ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។

    ក្នុងសន្និសីទសារព័ត៌មាននេះ អ្នកទទួលខុសត្រូវពាក់ព័ន្ធបានលើកឡើងទៀតថា សហគ្រាសចុះកិច្ចសន្យាចូលរួមពិព័រណ៍និង"អត្រាចូលរួមម្តងទៀត"នៃសហគ្រាសក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះសុទ្ធតែបានខ្ពស់ជាងកម្រិតនៃពិព័រណ៍លើកទី ៤ ហើយគុណភាពនៃពិព៍រណ៍ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ៕


អ្នកបកប្រែ:魏伟
ប្លុកពិសេស