ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ បានបើកធ្វើនៅទីក្រុងភ្នំពេញរាជធានីកម្ពុជា
2022-11-11 15:12:48cri
Share with:

      នៅព្រឹកថ្ងៃទី១១ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់   កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១បានបើកធ្វើនៅទីក្រុងភ្នំពេញរាជធានីកម្ពុជា ។ ប្រធានបទនៃកិច្ចប្រជុំអាស៊ានឆ្នាំនេះគឺ  អាស៊ាន៖ រួមគ្នាឆ្លើយតបនឹងការប្រកួតប្រជែង ទន្ទឹមនឹងពេលដែលសង្ឃឹមឱ្យមានភាពងើបឡើងវិញក្រោយពីបញ្ចប់ការរាតត្បាតនៃជំងឺឆ្លង  និងពិគ្រោះពិភាក្សាអំពីការដែលអាស៊ានធ្វើយ៉ាងណា សម្រាប់បន្តស្មារតីសហការគ្នាដោយសមូហភាព  ជំរុញឱ្យមានសន្តិភាព ភាពរុងរឿងនិងស្ថិរភាពក្នុងតំបន់នេះ ។   នេះជាកិច្ចប្រជុំទល់មុខគ្នាលើកដំបូងនៃអ្នកដឹកនាំប្រទេសអាស៊ានក្រោយពីផ្ទុះការរាតត្បាតជំងឺឆ្លង។

      តាមរបៀបវារៈដែលចុះផ្សាយពីភាគីរៀបចំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ  កិច្ចប្រជុំកំពូលនិងកិច្ចប្រជុំពាក់ព័ន្ធ នឹងធ្វើពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែវិច្ឆិកា ។ ក្រៅពីអ្នកដឹកនាំប្រទេសអាស៊ាន អ្នកដឹកនាំឫអ្នកនយោបាយសំខាន់ៗរបស់ប្រទេសចិន អាមេរិក ឥណ្ឌា អូស្ត្រាលី កាណាដានិងសហភាពអឺរ៉ុប ក៏និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផងដែរ ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស