ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ ជានិច្ចកាលប្រទេសចិនតែងតែជាអ្នកអនុវត្តជាក់ស្តែងនិងអ្នកប្រតិបត្តិនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
2022-11-10 10:49:20cri
Share with:

      ថ្ងៃទី៩ខែវិច្ឆិកា   លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំណួរក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា  ជានិច្ចកាលប្រទេសចិនតែងតែជាអ្នកអនុវត្តជាក់ស្តែងនិងអ្នកប្រតិបត្តិនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

      តាមការផ្សាយដំណឹងឱ្យដឹងថា    ថ្ងៃទី៨ខែវិច្ឆិកា  ប្រទេសជាប្រធាននៃមហាសន្និបាតភាគីចុះហត្ថលេខីនៃ អនុសញ្ញាស្តីពីក្របខណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិលើកទី២៧ និងលើកទី២៦បានឱ្យក្រុមអ្នកជំនាញចងក្រងរបាយការណ៍ចម្រុះ ដែលអំពាវនាវមានការទម្លាក់ថវិកា២លានលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់គាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការទប់ស្កាត់ និងឆ្លើយតបនឹងការកើនឡើងកម្តៅនៃផែនដី។  ចំពោះការនេះ  លោកZhao Lijianបានថ្លែងថា  បច្ចុប្បន្ននេះ  ដំណើរនៃបម្រែបម្រួលអាកាសធាតុពិភពលោក ប្រឈបមុខនឹងបញ្ហាយ៉ាងតឹងរ៉ឹង  ហើយប្រទេសកំពុងអភិវឌ្ឍន៍ជាអ្នករងគ្រោះធំបំផុត ពីបញ្ហាបម្រែបម្រួលអាកាសធាតុ ។

      លោកZhao Lijianបានបានចង្អុលបង្ហាញថា  ជានិច្ចកាលប្រទេសចិនតែងតែជាអ្នកអនុវត្តជាក់ស្តែងនិងអ្នកប្រតិបត្តិនៃការឆ្លើយតបនឹងការប្រែប្រួលនៃអាកាសធាតុ ។ តាំងពីប្រទេសចិនបានប្រកាសទស្សនទានស្តីពីគោលដៅកាត់បន្ថយ  កាបូន និងអព្យាក្រឹតភាពកាបូនមក  ការងាររបស់ភាគីចិនទទួលបានសមិទ្ធផលយ៉ាងជាក់ស្តែង ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស