ថ្ងៃទី៩ខែវិច្ឆិកា សកម្មភាពប្រកាសសមិទ្ធផលបច្ចេកវិទ្យាឈានមុខខាងបណ្តាញអ៊ីនធើណេតពិភពលោកឆ្នាំ២០២២ដែលផ្តួចផ្តើមរៀបចំដោយមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោក និងផ្តល់ការគាំទ្រដោយការិយាល័យព័ត៌មានបណ្តាញអ៊ីនធើណេតជាតិចិននិងរដ្ឋបាលប្រជាជនខេត្តZhejiangបានធ្វើឡើងដោយជោគជ័យនៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិក្រុងអ៊ូចិន នេះគឺជាលើកទី៧ហើយដែលប្រទេសចិនបានរៀបចំសកម្មភាពនេះដោយមានការចូលរួមពីពិភពលោកទាំងមូល។
សកម្មភាពលើកនេះបានជ្រើសរើសសមិទ្ធផលបច្ចេកវិទ្យាឈានមុខប្រចាំឆ្នាំដែលមានភាពជាតំណាងចំនួន១៥សមិទ្ធផលរបស់ក្រុមហ៊ុននិងស្ថាប័នមានជាអាទិ៍៖China Unicom China Telecom បន្ទប់ពិសោធន៍Pengcheng Qualcomm Ericsson HUAWEI Kaspersky Alibaba Cloud Microsoft បណ្ឌិត្យសភាវិទ្យាសាស្រ្តចិន LOONGSON ANT GROUP សកលវិទ្យាល័យឈីហ្វា សកលវិទ្យាល័យប៉េកាំងនិងសកលវិទ្យាល័យZhejiang៕