ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បារាំងប្រកាសបិទបញ្ចប់ប្រតិបតិ្តការ Operation Barkhane នៅតំបន់ Sahil របស់អាហ្វ្រិក
2022-11-10 10:23:57cri
Share with:

      ថ្ងៃទី៩ ខែវិច្ឆិកា លោក ម៉ាក្រុង ប្រធានាធិបតីបារាំងបានប្រកាសនៅក្រុង Toulon ភាគខាងត្បូងប្រទេសបារាំងថា បារាំងបិទបញ្ចប់ជាផ្លូវការនូវប្រតិបតិ្តការ Operation Barkhane  ដែលបានអនុវត្តនៅតំបន់ Sahil របស់អាហ្វ្រិកតាំងពីឆ្នាំ២០១២មក ។

      លោក ម៉ាក្រុងបានថ្លែងថា យុទ្ធសារបស់បារាំងចំពោះអាហ្រ្វិកត្រូវតែកែប្រែ គឺកែប្រែពីរូបមន្តលើកទ័ពទៅប្រយុទ្ធនៅតំបន់ទីឆ្ងាយ ទៅជារូបមន្តបោះទ័ពនៅតំបន់មានហានិភ័យខ្ពស់ ។ បារាំងនឹងកំណត់យុទ្ធសាស្ត្រអាហ្វ្រិកថ្មីក្នុងរយៈពេល៦ខែ  ដោយឈរលើមូលដ្ឋានពិគ្រោះពិភាក្សាជាមួយសម័្ពន្ធមិត្តនៅអាហ្វ្រិក ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស